ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តី៣នាក់ឈ្លក់ទឹកស្លាប់ដោយគេសង្ស័យ ថាអ្នកបើករថយន្តងងុយដេកធ្លាក់ចូលប្រឡាយ

ចែករំលែក៖

ខេត្តកែប៖ ស្ត្រី៣នាក់បានស្លាប់ដោយសារឈ្លក់ទឹកប្រឡាយ ខណៈដែកគសង្ស័យ ថា អ្នកបើករថយន្តងងុយដេកបណ្តាលឲ្យរថយន្តជ្រុលធ្លាក់ចូលក្នុងប្រឡាយទឹក។ ករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុង ភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពីកើតហេតុបុរសអ្នកបើកបររថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនប៉ុន្តែគេនៅពុំទាន់ស្គាលអត្តសញ្ញាណអ្នកបើកបររថយន្ត នោះនៅឡើយទេ និងត្រូវជាយ៉ាងម៉េចជា មួយនឹងស្រ្តីរងគ្រោះទាំង៣នាក់ ។

តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្រ្តីរងគ្រោះទាំង៣នាក់ដែលបាត់បង់ជីវិតទី១-ឈ្មោះ ស៊ុត សុផុន អាយុ៦៧ឆ្នាំ ទី២-ឈ្មោះ ស៊ុត ផាន់ អាយុ៥៤ឆ្នាំ។ ស្រ្តីរងគ្រោះទាំង២នាក់មានទីលំនៅភូមិស្នាមគូរ ឃុំអង្គសុភី ស្រុកកំពង់ត្រាច ខេត្តកំពត និងទី៣-ឈ្មោះ អ៊ាង សាមឿន អាយុ៦៥ឆ្នាំ រស់នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

តាមការសន្និដ្ឋានចំពោះគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះគឺអាចបណ្តាលមកពី អ្នកបើកបររថយន្តងងុយដេកឬក៏គេចពីអ្វីមួយទើបបណ្តាលឲ្យរេចង្កូតក្រឡាប់ធ្លាក់ចូលប្រឡាយមានទឹកគ្រាដែលពុំមានអ្នកស្រុកដឹងនិងជួយទាន់ទើបបណ្តាមឲ្យស្រ្តី៣នាក់ឈ្លក់ទឹកស្លាប់បែបនេះ ។

សាកសពស្រ្តីរងគ្រោះត្រូវបានសមត្ថ កិច្ចទាក់ទងប្រគល់ឲ្យក្រុមគ្រួសារ ។ រីឯរថ យន្តនិងអ្នកបើកបរសមត្ថកិច្ចបន្តការសាកសួរដើម្បីចាត់ការតាមផ្លូវច្បាប់៕  សហការី

1 3


ចែករំលែក៖