ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសម្នាក់ត្រូវឃាតកវាយសម្លាប់នៅឆ្នេរសមុទ្រជ័យជម្នះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សាកសពជនបរទេសមិនទាន់ស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ផ្កាប់មុខនៅលើកន្ទេលនីឡុង ពណ៌ក្រហមក្រោមដើមឈើលើឆ្នេរខ្សាច់ (ឆ្នេរជ័យជម្នះ) នៅមុខសណ្ឋាគារកាំសាប នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រុមទី២៤ ភូមិ៣ សង្កាត់ លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។ នៅក្បែរសាកសពគេឃើញមានម៉ូតូ១គ្រឿងម៉ាក YAMAHA NouVo MX ពាក់ស្លាកលេខ តាកែវ 1A-4858 ចម្ងាយប្រមាណ20m ពីខាងកើតសាកសពជនរងគ្រោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ឆ្លងតាមការ ពិនិត្យពីក្រុមសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្របានឲ្យដឹងថា ជនរងគ្រោះស្លាប់ ដោយ។ សមត្ថកិច្ចជំនាញបានឲ្យដឹងទៀតថានៅលើដងខ្លួនសាកសពមានស្នាមរបួស ៣កន្លែងគឺដាច់រយះក្រោមគុម្ពត្រចៀកខាង ស្តាំប្រវែង1cmx4cmជម្រៅផុងដល់លលាដ៍ ក្បាល, ដាច់រយះកៀនគល់ត្រចៀកស្តាំ ប្រវែង2cmx5cm ជំរៅផុងដល់លលាដ៍ ក្បាលនិងស្លឹកត្រចៀកស្តាំ ហើមជាំខ្មៅនិង ហើមកញ្ចឹងកក្រោមត្រចៀកខាងស្តាំ ។

សមត្ថកិច្ចបញ្ជាក់ថា នៅកន្លែងកើត ហេតុសមត្តកិច្ចបានរកឃើញដំបងឈើចំនួន ៣ដើម(ឈើជ្រុង២ឈើមូល១ដើម ។

បច្ចុប្បន្នវត្ថុតាងពាក់ព័ន្ធនិងម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ដោយឡែកសាកសពជនរងគ្រោះសមត្ថកិច្ចបានដឹកយកទៅរក្សាទុកនៅសាលរក្សាសពក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដើម្បីរង់ចាំស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះ។

ដោយឡែកជនដៃដល់ក្នុងអំពើឃាត កម្មនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាន ខេត្តព្រះសីហនុកំពុងសើុបអង្កេតស្រាវ ជ្រាវដើម្បីឈានទៅឃាត់ខ្លួនយកមកផ្តន្ទា ទោសតាមច្បាប់ ៕ ឆ្លាមសមុទ្រ

img_2314 img_2309 img_2310 img_2311 img_2312 img_2313


ចែករំលែក៖