ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិ លើការងារសុវត្ថិភាពចរាចរណ៍នៃព្រះអង្គម្ចាស់ Michael រាជាណាចក្រអង់គ្លេស

ចែករំលែក៖

ភ្នំពេញ៖ កម្ពុជាទទួលបានពានរង្វាន់អន្តរជាតិ លើការងារសុវត្ថិភាពចរាចរណ៍នៃព្រះអង្គម្ចាស់ Michael រាជាណាចក្រអង់គ្លេស ហើយពានរង្វាន់នេះត្រូវបានព្រះអង្គម្ចាស់ Michael ប្រគល់ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ការខិតខំប្រឹងប្រែងរឹតបន្តឹងការអនុវត្តន៍ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រយៈពេល១១ខែ ឆ្នាំ២០១៦បានធ្វើឲ្យមានការថយចុះនូវគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៥១លើក (៣៣៣៨លើក លើ៣៧៨៩លើក) ថយចំនួនអ្នកស្លាប់ ២៥៩នាក់ (១៥៧៦នាក់ លើ១៨៣៥នាក់) អ្នករបួសថយចុះចំនួន៥៩៦នាក់ (៥៩៦២នាក់ លើ៦៥៥៨នាក់) ប្រៀបធៀបនឹងឆ្នាំ២០១៥ គឺជាលក្ខណៈវិនិច្ឆ័យក្នុងការទទួលបានពានរង្វាន់នេះ។

សម្តេចក្រឡាហោម ស ខេង បានគត់សម្គាល់ថា ពានរង្វាន់នេះគឺបានមកពីការខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់មជ្ឈដ្ឋាន ក្នុងនោះមានការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ការខិតខំរបស់មន្ត្រីអនុវត្តន៍ច្បាប់ និងការចូលរួមរបស់ប្រជាពលរដ្ឋ អង្គការជាតិ-អន្តរជាតិ ទើបទទួលបានជោគជ័យក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៦។

ជាមួយគ្នានេះ សម្តេចក្រឡាហោម បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន និងយោគយល់អាធ្យាស្រ័យក្នុងការបើកបរ ពិសេសអ្នកជិះម៉ូតូគ្រប់រូប អ្នកបើកបរអាជីពដឹកកម្មករ ដឹកអ្នកដំណើរ ដឹកទំនិញ ដើម្បីកាត់បន្ថយថែមទៀតនូវជនរងគ្រោះថ្នាក់ចរាចរណ៍នាឆ្នាំ២០១៧ ៕

1 2 3 de
ee kheng02

e3


ចែករំលែក៖