ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីភូមិបាលខណ្ឌពោធិ៍សែនជ័យចុះអនុវត្តដីកាមានភាពមិនប្រក្រតី

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីជំនាញភូមិបាលខណ្ឌពោធិ៍សែនជ័យបានចុះអនុវត្តដីការបស់តុលាកាឧទ្ធរណ៍ក្នុងគោលបំណងរកព្រំដី នៃគូរភាគីដែលមានទំនាស នៅក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ មិនប្រក្រតីធ្វើឲ្យគូរភាគីមិនឯកភាពគ្នា។

ក្នុងនោះភាគីចុងចម្លើយមានលោកស្រី ឃី ជឺ ប្តីឈ្មោះ លឹម ណាត និងដើមបណ្តឹងមានលោកស្រី ឈុន លី និងលោកស្រី ទែន លីនី។ អ្នកស្រី ឃី ជឺ បានលើកឡើងថា លោកស្រីមានដីទំហំ២៥គុណ៧៣ម៉ែត្រ រីឯភាគីលោកស្រី ឈុន លី ក៏បានអះអាងថាអ្នកស្រីមានដីទំហំ១០ម៉ែត្រគុណនិង៤០ម៉ែត្រ។ ដោយឡែកនៅពេលក្រុមគណៈកម្មការចុះវាស់វែងដីដែលមានទំហំ១០គុណ៤០ម៉ែត្ររបស់លោកស្រី ឈុន លី ឃើញថាជាន់លើដីរបស់លោកស្រី ឃី ជឺ ដែលមានទំហំ២៥គុណនឹង៧៣ម៉ែត្រ ធ្វើឲ្យគូរភាគីទាំងពីរមិនឯកភាពគ្នា ចំណែកអាជ្ញាធរនិងមន្ត្រីជំនាញភូមិបាលខណ្ឌពោធិ៍សែនជ័យចេះតែចង់វាស់ជម្រៅដីរបស់លោកស្រី ឃី ជឺ។ ត្រង់ចំណុចនេះហើយម្ចាស់ដីរងគ្រោះចោទថា អាជ្ញាធរអាចមានការពាក់ព័ន្ធនិងផលប្រយោជន៍។

គួររំលឹកថា ដីទំហំ២៥គុណនិង៧៣ម៉ែត្ររបស់លោកស្រី ឃី ជឺ ប្តីឈ្មោះ លឹម ណាត លោកស្រីបានអះអាងថា មានព្រំប្រទល់ច្បាស់លាស់ព្រមទាំងមានប្លង់ប្រព័ន្ធអាល់ម៉ាបទៀតផង។ ចំណែកដីទំហំ១០ម៉ែត្រគុណនិង៤០ម៉ែត្ររបស់លោកស្រី ឈុន លី គឺមិនមានព្រំប្រទល់ច្បាស់លាស់ទេ មានតែខ្សល់ មានតែក្រដាស់។ លោកស្រី ឃី ជឺ បន្តថា មូលហេតុដែលលោកស្រីមានវិវាទជិត២០ឆ្នាំនេះ មកពីមន្ត្រីសុរិយោដីខណ្ឌនោះមិនចេះធ្វើការបានឃុបឃិតជាមួយភាគីម្ខាងទៀត។ ប៉ុន្តែភាគីដើមបណ្តឹងគឺលោកស្រី ឈុន លី បានអះអាងដែរថា លោកស្រីបានទិញដីទំហំ១០គុណនិង៤០ម៉ែត្រនោះត្រឹមត្រូវមានអាជ្ញាធរដឹងឭ និងចូលរួមផងដែរ។

ទោះបីជាយ៉ាងនេះក្តីលោកស្រី ឃី ជឺ បានតបតវិញថា ភាគីលោកស្រី ឈុន លី ទិញដីខ្សល់ ទិញតែដីក្រដាស់ជាក់ស្តែងអត់មានដីនៅទីនេះទេ តែបើលោកស្រី ឈុន លី ទិញដីនោះពីអ្នកណា សូមទៅប្តឹងឈ្មោះអ្នកលក់នោះទៅ។

យ៉ាងនេះការអនុវត្តដីការបស់តុលាកាឧទ្ធរណ៍កាលពីព្រឹកថ្ងៃទី១៣ធ្នូ មិនទាន់ឯកភាពគ្នានៅឡើយទេ ដោយភាគីលោកស្រី ឃី ជឺ បានព្រមផ្តឹតមេដៃលើកំណត់ហេតុ។ រីឯភាគីលោកស្រី ឈុន លី មិនព្រមផ្តិតមេដៃនោះទេ៕ តាឡឹម

rs-1 rs-2 rs-3 rs-4 rs-5 rs-6

 


ចែករំលែក៖