ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីម្នាក់ត្រូវម៉ូតូបុកបាក់ជើងពេលឆ្លងផ្លូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ កម្មការិនីរោងចក្រម្នាក់ រងរបួសបាក់ជើងសន្លប់ស្ដូកស្ដឹងនឹងកន្លែងពេលដើរឆ្លងផ្លូវមិនប្រយ័ត្នត្រូវម៉ូតូ១គ្រឿងបើកបុកពេញទំហឹងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចទល់ មុខវិទ្យាល័យជីភូ ស្ថិតក្នុងភូមិគុម្ពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាស្ត្រី ដែលរងរបួសឈ្មោះសំ ភត្រា អាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រមានទីលំនៅភូមិ គម្ពោតប្រស់ សង្កាត់ច្រកម្ទេស ក្រុងបាវិតក្រោយកើតហេតុត្រូវបានអ្នកភូមិដឹកទៅកាន់ មន្ទីរពេទ្យបង្អែកជីភូដើម្បីព្យាបាលរបួស។

នគរបាលឲ្យដឹងថាអ្នកបើកម៉ូតូ ឈ្មោះ ភុន បូរ៉ា អាយុ២៤ឆ្នាំ ភេទប្រុស មុខរបរ កម្មករមានទីលំនៅភូមិទួលអំពិល សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខណៈបើកបរម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខស្វាយរៀង១E-៣៦៩៥ខូចខាតយ៉ាងដំណំ។

បើតាមអ្នកភូមិបានឲ្យដឹងថាមុនកើត ហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដោយធ្វើដំណើរក្នុងទិសដៅពីលិចមកកើតលើកំណាត់ផ្លូវជាតិលេខ១ពេលនោះស្រាប់តែមានស្ត្រីម្នាក់បានដើរឆ្លងផ្លូវមិនប្រយ័ត្នក៏ត្រូវម៉ូតូបុកពេញទំហឹងបណ្ដាលឲ្យខ្ទាតជិត៥ម៉ែត្រសន្លប់ស្ដូកស្ដឹងនឹងកន្លែងតែម្តង។ក្រោយកើតហេតុសមត្ថកិច្ចបញ្ជូននារីរងគ្រោះមកកាន់មន្ទីរពេទ្យនិងវាស់យកម៉ូតូទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ យឹម សុថាន

se-2 se se-1


ចែករំលែក៖