ព័ត៌មានទាន់ហេតុការណ៍៖

ពៅ លីដា ទទួលជោគជ័យខ្លាំងនៅអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រគត់ស្រគុំកញ្ញា ពៅ លីដា បានវិលត្រឡប់មកដល់កម្ពុជាវិញ ហើយបញ្ចប់ការសម្តែងរបស់ខ្លួនយ៉ាងជោគជ័យនៅលើទឹកដីនៃសហរដ្ឋអាមេរិកជាលើកដំបូងការបញ្ជាក់នេះ ត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ នេះបន្ទាប់ពីនាងបានចុះពីលើយន្តហោះភ្លាមៗ ក្រោយពីចេញទៅច្រៀងរាំរយៈពេល៣ខែនៅលើទឹកដីនៃប្រទេសមហាអំណាចមួយនេះ។

សិល្បករមួយចំនួនបានបង្ហាញវត្តមានក្នុងការចាំទទួលដំណើរត្រឡប់មកដល់របស់តារាសម្តែង ពៅ លីដា ដែលបានធ្វើឲ្យភ្ញាក់ផ្អើលអស់អ្នកដំណើរនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ សិល្បករដែលចាំទទួលតារាស្រីរូបនេះ មានដូចជាអ្នកនាង សារ៉ាយ សក្កណា លោក អ៊ឹម ជីវ៉ាលោក យូឌីស្កូ កញ្ញា លី ច័ន្ទសីហា អ្នកស្រី ធន់ យុវណ្ណា ចាងហ្វាងផលិតកម្ម BKS និងក្រុមគ្រួសារកញ្ញា ពៅ លីដាជាដើម។

ពៅលីដាបានលើកឡើងថា នាងពិតជារំភើបរីករាយជាមួយនឹងការចេញទៅច្រៀងរាំលើកដំបូងនៅសហរដ្ឋអាមេរិកជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនខ្មែររស់នៅទីនោះបើទោះបីជានាងមិនមែនជាតារាចម្រៀងអាជីពក្តី ។ កញ្ញាបញ្ជាក់ថា ក្នុងរយៈពេល៣ខែ នាងបានចេញទៅសម្តែងប្រមាណ២០រដ្ឋនៃទឹកដីនៃប្រទេសមហាអំណាចមួយនេះដែលក្នុងមួយសប្តាហ៍នាងបានច្រៀងរាំជូនប្រជាជនខ្មែររស់នៅទីនោះចំនួន៣ថ្ងៃ ។ នាងបានច្រៀងនិងបង្ហាញនូវបទចម្រៀងខ្មែរជាច្រើនបទជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរជាច្រើនផងដែរ។នាងបន្តថាអ្វីដែលធ្វើឲ្យនាងចាំមិនភ្លេចគឺការទទួលស្វាគមន៍ជាច្រើនពីប្រជាពលរដ្ឋខ្មែររស់នៅទីនោះដោយការអញ្ជើញទៅទទួលទានអាហារនិងការផ្តល់ជូននូវកាដូអនុស្សាវរីយជាច្រើនមុនពេលនាងត្រឡប់មកកាន់ទឹកដីកំណើតហើយនាងក៏មានឱកាសជួបផ្ទាល់ជាមួយសិល្បករខ្មែរដែលរស់នៅទីនោះផងដែរ។ តារាស្រីរូបនេះបញ្ជាក់ដែរថា ការចេញសម្តែងនៅក្រៅស្រុកនេះបានបង្កើតទាំងបទពិសោធន៍ការងារជាច្រើន ការធ្វើដំណើរកម្សាន្ត និងជួបអ្នកគាំទ្រជាប្រជាជនខ្មែរនៅទីនោះផងដែរ។

ពៅ លីដា នឹងវិលមករកការសម្តែងជាថ្មីក្នុងខ្សែភាពយន្តភាគរឿង «ចាប៉ីនាគត្រាច់ចរ» របស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តហើយនាងក៏ទទួលបានការការទំនាក់ទំនងឲ្យចូលរួមសម្តែងក្នុងខ្សែភាពយន្តថ្មីៗជាច្រើនផងដែរ។

គួរបញ្ជាក់ដែរថា តារាស្រីរូបនេះលើកឡើងថាពៅ លីដា បានចេញទៅសម្តែងនៅលើទឹកដីនៃសហរដ្ឋអាមេរិកកាលថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងតារាចម្រៀងអឿន ស្រីមុំ ។ នាងនៅតែចង់បន្តការចេញទៅសម្តែងច្រៀងរាំនៅក្រៅប្រទេសផ្សេងទៀតផងដែរប៉ុន្តែមិនមែនជាសហរដ្ឋអាមេរិកនោះទេខណៈដែលកន្លងទៅតារាសម្តែងពៅលីដាធ្លាប់់បានចេញទៅសម្តែងនៅប្រទេសបារាំងនិងអូស្ត្រាលីកាលពីប៉ុន្មានឆ្នាំមុនដោយនាងធ្លាប់យកម្តាយទៅជាមួយផងដែរ៕ វឌ្ឍនា

img_9443 img_9450


ចែករំលែក៖