ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក២នាក់ឆក់កាបូបជនជាតិបរទេស ចាប់បានម្នាក់

ចែករំលែក៖

ភ្នំពេញ : ជនសង្ស័យម្នាក់ក្នងចំណោមបក្ខពួក២នាក់ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង២ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ជនជាតិបរទេសមិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៨យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅក្បែរភោជនីយដ្ឋានព្រឹកស្រស់ល្ងាចស្រស់ តាមបណ្ដោយផ្លូវលេខ១៤៣កែងផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ កង សុគងកែវឧសភា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៦៥ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាអ្នកបើកម៉ូតូ ។

ឈ្មោះ Guilaine TOURNAN ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិបារាំង ស្នាក់ជាមួយគ្នា និងមានកូនប្រុសអាយុ២ឆ្នាំម្នាក់ ។

បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនដោយមុនកើតគាត់បានដើរចេញពីសណ្ឋាគារ SALITA គោលបំណងដើរលេងជាមួយគ្រួសារមកពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ក៏ស្រាប់តែមានជនសង្ស័យ២នាក់មូ៉តូ១គ្រឿងខ្លួនជិះមូ៉តូម៉ាក NEX ពណ៌សអត់ពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយ ក៏ធ្វើសកម្មភាពឆក់កាបូបពីស្រ្តីជនជាតិបរទេស មិនបានសម្រេច តែបណ្ដោយអោយស្រ្តី និងកូនរងរបួសស្រាល ភ្លាមៗនោះ ក៏ត្រូវមានអ្នករត់មូ៉តូឌុបបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវអ្នករត់មូ៉តូដេញចាប់បានម្នាក់ ខណៈនោះ ក៏ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង២ បានមកដល់ផងដែល ក៏បាននាំខ្លួនជនសង្ស័យទៅប៉ុស្តិ៍បឹងកេងកង២។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលបុ៉ស្តិ៍បឹងកេងកង២ នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image1 image2 image3


ចែករំលែក៖