ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារថ្មីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូថា៖ «នៅព្រឹកថ្ងៃទី ១៥ ខែធ្នូនេះ ខ្ញុំមានកិត្តិយសបានមកសម្ពោធអាគាររដ្ឋបាលទីស្តីការថ្មីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅក្បែរសាលាក្រុងភ្នំពេញដែលចំណាយទឹកប្រាក់ប្រមាណ ៧.៦ លានដុល្លារ។ កាលពីមុនក្រសួងនេះមានឈ្មោះថា ក្រសួងគមនាគមន៍ ប្រៃសណីយ៌ និងទូរគមនាគមន៍។ ដោយសារ វិសាល ភាពការងារនៃក្រសួងនេះ គឺបានបំបែកជាពីរ គឺក្រសួងគមនាគមន៍និងដឹកជញ្ជូន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៌។

សូមកោតសរសើរនឹងការខិតខំរបស់ក្រសួង និងបុគ្គលិកទាំងអស់រហូតដល់សម្រេចបាននូវអាគារថ្មីមួយនេះ រួមទាំងការវិវត្តរីកលូត លាស់អំពីសេវាកម្មបច្ចេកវិទ្យា និងការបម្រើសេវាកម្មទូរគមនា គមន៍កាន់តែងាយស្រួលជាងមុន។ យើងមានពលរដ្ឋជាង១៩លាន ដែលប្រើប្រាស់ទូរស័ព្វ។ ចំណែកអ្នកជាវសេវាInternet គឺមានប្រមាណ ជាង២លាន៧សែន នាក់ក្នុងឆ្នាំ ២០១២ មកដល់ជាង ៧លាននាក់នៅឆ្នាំ ២០១៦។ ពេលនេះ សូមបីតែអ្នកបររទេះគោក៏អាច មានលទ្ឋភាពប្រើទូរស័ព្វបានដែរ។

តាំងពីមុនមកទល់ពេលនេះ គឺខ្ញុំនៅតែបញ្ជាក់ច្បាស់ថា កម្ពុជាមិន មែនជាធុងសម្រាមសម្រាប់បោះចោលបច្ចេកវិទ្យាហួសសម័យពីបរទេសទេ។ កម្ពុជាគឺត្រូវការបច្ចេកវិទ្យាថ្មីទាន់សម័យ។ តាមរយៈខ្សែកាបអុបទិកដែលកំពុងរាយក្រោមបាតសមុទ្ទគឺនឹងជួយជំរុញល្បឿនលឿន Internet សម្រាប់ប្រទេសយើង។ ពិតណាស់ គឺកម្ពុជាត្រូវការ Internet ល្បឿនលឿន។ ទន្ទឹមនឹងនេះ សូមក្រុមហ៊ុន យកឱកាសគិតគូរអំពីការបាញ់បង្ហោះផ្កាយរណបដើម្បីប្រើប្រាស់ជាប្រយោជន៍ផ្សេងៗសម្រាប់ប្រទេសយើង។ ខ្ញុំក៏សូមរំលឹកដល់មន្រ្តីយើងផងដែរ គឺត្រូវធ្វើអក្ខរកម្មព័ត៌មានវិទ្យាអោយទាន់ពេលវេលា។ បើទោះបីបច្ចេកវិទ្យាកាន់តែ ខ្ពស់តែបើមនុស្សយើងមិនទាន់សម័យ គឺនៅតែគ្មានប្រយោជន៍ដដែល។

ខ្ញុំសុមជូនពរបងប្អូនមន្រ្តីរាជការទាំងអស់ សូមជួបតែសចេក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសសេសនៅក្នុងឱកាសចូលឆ្នាំសាកលថ្មីខាងមុខនេះ» ៕

2 4 6

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1186820308033131/” width=”600″ height=”400″ onlyvideo=”1″] [fbvideo link=”https://www.facebook.com/hunsencambodia/videos/1186801208035041/” width=”600″ height=”400″ onlyvideo=”1″]
ចែករំលែក៖