ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ដបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ភ្លាមនោះម្ចាស់រថយន្តមិនបានឈប់ទទួលខុសត្រូវទេគឺព្យាយាមបើករត់ខ្លួនរហូតដល់វិទ្យាល័យឥន្ទ្រីទេវី ក៏ត្រូវប្រជាជនដេញតាមឃាត់ជាប់ ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលា១១និង៣០នាយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវលេខ៥១កែងផ្លូវលេខ២០០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមប្រភពព័ត៍មានពីសាក្សីដែលឃើញហេតុការណ៌គ្រោះថ្នាក់ចរាចរនេះ បាននិយាយថា នៅមុនកើតហេតុគាត់បានឃើញរថយន្តLexus ពណ៌សមួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ2A-0999បើកបរដោយបុរសស្រវឹងម្នាក់តាមផ្លូវលេខ៥១កែងនិងផ្លូវលេខ២០០លុះបើកមកដល់ចំនុចកើតហេតុបានបុកម៉ូតូមួយគ្រឿងពេញទំហឹងដែលបណ្តាលអោយម្ចាស់ម៉ូតូរងរបួសធ្ងន់ហើយម្ចាស់រថយន្តខាងលើមិនបានឈប់ដោះស្រាយទេគឺព្យាយាមបើករត់រហូតជិត៥គីឡូម៉ែត្រទើបចាប់បាន។
បើតាមប្រជាពលរដ្ឋដែលឃើញហេតុការណ៌បាននិយាយថាម្ចាស់ឡាននេះមានចរិតថោកបើកសុទ្ធតែឡានទំនើបហើយគ្រាន់តែបុកម៉ូតូគេប៉ុណ្ណឹងនិនព្រមឈប់ដោះស្រាយដែរ។
ក្រោយកើតហេតុរថយន្តបង្កនិងម៉ូតូរងគ្រោះត្រូវបានកម្លាំងនគរបាលជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សារទុកដើម្បីរងចាំដោះស្រាយគ្នាតាមនីតិវិធី ៕ តារា