ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកថ្កោលទោសមិនលក់អាវុធឲ្យ ចិនត្រៀមផ្តល់អាវុធប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅហ្វុីលីពីន

ចែករំលែក៖

សកម្មភាពរវាងចិននឹងអាមេរិកផ្ទុយគ្នាស្រឡះ ដោយអាមេរិកបានថ្កោលទោស ទៅលើរដ្ឋាភិបាល របស់ប្រធានាធិបតីឌុយទែរតេដែលបានសម្លាប់មនុស្សជិត ៦ពាន់ នាក់ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។ ទាំងនោះហើយអាមេរិកបានសម្រេច លុបចោលគម្រោងលក់កាំភ្លើងទៅឲ្យហ្វុី លីពីន។ ចំណែកសត្រូវរបស់អាមេរិកគឺ ចិនបែរជាត្រៀមខ្លួនផ្តល់អាវុធដល់ប្រទេស ហ្វុីលីពីនដើម្បីជួយលោក Duterte ប្រធានាធិបតីថ្មីហ្វុីលីពីននៅក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងទល់នឹងអំពើឧក្រិដ្ឋកម្មទៅវិញ។

ទីក្រុងប៉េកាំង ក៏បានប្រកាសគាំទ្រ លោកDuterte នៅក្នុងយុទ្ធនាការរបស់លោកដើម្បីប្រយុទ្ធប្រឆាំងការជួញដូរ គ្រឿងញៀនដែលបានសម្លាប់មនុស្សអស់ជាង ៥.០០០នាក់ និងជំរុញឲ្យមានការ ទិតៀនរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់អង្គការការពារសិទ្ធិមនុស្សនិងអ.ស.ប.។

នៅចំពោះមុខអ្នកសារព័ត៌មាន ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល បានថ្លែង បញ្ជាក់កាលពីយប់ថ្ងៃចន្ទមុនលើសេចក្តីថ្លែងការណ៍របស់លោកប្រធានាធិតបតីហ្វុីលីពីន Duterte ដែលថាទីក្រុងប៉េកាំង បានត្រៀមរួចហើយដើម្បីជួយផ្តល់អាវុធឲ្យ ដល់ប្រទេសហ្វុីលីពីន។ រីឯប៉េកាំង ក៏បានគិតគូររួចរាល់ហើយអំពីលទ្ធភាពលើការ ផ្គត់ផ្គង់អាវុធដល់ទីក្រុងម៉ានីលដើម្បីធ្វើការ ប្រយុទ្ធប្រឆាំងទល់នឹងអំពើឧក្រិដ្ឋកម្ម៕ ម៉ែវ សាធី

640_duterte_mug_2016_05_09_22_40_12


ចែករំលែក៖