ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបងបង្ហាញមុខក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្ម២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងសកម្ម២នាក់ ត្រូវសមត្ថកិច្ចចាប់បាននិងបង្ហាញមុខជាសាធារណៈ ព្រមទាំងរឹបអូសបានអាវុធមួយចំនួន ។

ករណីនេះបានកើតឡើងកាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ។ សមត្ថកិច្ចបានស៊ើបអង្កេត ស្រាវជ្រាវយ៉ាងស្វិតស្វាញ ឈានដល់ការបង្ក្រាបឃាត់ខ្លួនជន ល្មើសដែលធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលបានឃាត់ខ្លួនចំនួន២នាក់មាន៖ ១-ឈ្មោះ ថី ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិល្បើកប្រិយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ២-ឈ្មោះ ថី ធិន ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិអន្លង់រុន ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងបានដកហូតបានសម្ភារៈវត្ថុតាងមួយចំនួនដូចជា៖ -អាវុធធុនអាកា ចំនួន ០៣ ដើម -បង់កាំភ្លើងអាកាចំនួន ០៣ គ្រាប់កាំភ្លើងអាកាចំនួន ៥២ គ្រាប់ គ្រាប់បែកដៃផលិតនៅប្រទេសចិនចំនួន ០៣ គ្រាប់-ដែកសម្រាប់កាច់កម៉ូតូចំនួន ០២-ទូរស័ព្ទដៃចំនួន ០៦ គ្រឿង-ស្លាកលេខម៉ូតូ លេខ (សៀមរាប 1N 7579 ចំនួន០១ ស្លាក)។

ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែននគរបាលយុត្តិធម៌បានបញ្ជាក់ថា មុខសញ្ញានេះគឺជាជនល្មើសដែល ធ្លាប់បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ដូចជាប្លន់អ្នកលក់ ចាប់ហួយ និងប្លន់អ្នកទិញស្រូវក្នុងពេលថ្មីៗ នេះ ។ នៅមានមុខសញ្ញាពាក់ព័ន្ឋក្នុងករណីនេះមួយចំនួន ទៀតដែលសមត្ថកិច្ចកំពុងតាមប្រមាញ់ ។

ជនសង័្សយ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី ៕ សំ វិច្ឆិកា

image1 image2


ចែករំលែក៖