ខេត្តកំពង់ស្ពឺ៖ បុរសចិត្តក្តៅម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីផឹកស្រាហើយរករឿងឈ្លោះជាមួយប្រពន្ធដែលទំនងសហ្ស័យរឿងប្រចណ្ឌទៅលើប្រពន្ឋខ្លួនហើយចាប់បោះទម្លាក់ពីលើោ្ទះមកដីបណ្តាលអោយរងរបួសជាទងន់។
ករណីនេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃថ្ងៃទី១៥ ខែធ្នូ ឆ្នំា២០១៦នៅក្នុងភូមិអូរអញ្ចា ឃំុតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ត្រីប៊ុត ប៊ុនធឿនអធិការនគរបាលស្រុកឱរ៉ាល់បានអោយដឹងថាបុរសជាប្តីដែលឃាត់សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឃិន ឡូត ភេទប្រុស អាយុ29ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ អូរអញ្ចា ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ចំនែកប្រពន្ឋរងគ្រោះមានឈ្មោះ ឃឹម វី អាយុ32ឆ្នាំ មុខរបរកសិកររស់នៅជាមួយគ្នា។
លោកអធិការស្រុកបានបន្តទៀតថានៅមុនពេលកើតហេតុតាមការសាកសួរស្ត្រីជាប្រពន្ឋបានរៀបរាប់ថាមុនពេលកើតហេតុគាត់និងប្តីបានទំនាស់ពាក្យសម្តីជាមួយគ្នាខណៈប្តីទើបវិលមកពីផឹកស្រា។ពេលប្រកែកគ្នានោះស្រាប់តែប្តីគាត់បានវាយតប់មកលើគាត់ជាច្រើនខ្លួននុងមុខមិនតែប៉ុណ្ណោះប្តីរបស់គាត់លើករូបគាត់ជាប្រពន្ធទំលាក់ពីលើផ្ទះមកដីបណ្តាលអោយរបួសជាទំងន់។
សមត្ថកិច្ចបានទទួលពត៌ពីពលរដ្ឋក្បែរខាងដែលរាយការណ៍រូបលោកក៏បានដឹកនាំកម្លាំងចុះទៅអន្តរាគមន៍ឃាត់បុរសជាប្តីរូបនោះមកធ្វើការសាកសួរ។
នៅចំពោះមុខសមត្ថកិច្ចបុរសជាប្តីមិនបាននិយាយអ្វីឡើយក្រៅពីនៅស្ងៀមហើយនិយាយថាមកពីខ្លួនខឹងនឹងប្រពន្ឋខ្លាំងពេក។ចំណែកស្ត្រីរងគ្រោះបាននិយាយថាប្តីរបស់ខ្លួនតែងតែរករឿងឈ្លោះជាប្រចាំនៅពេលស្រវឹងស្រាម្តងៗ។មិនតេប៉ុណ្ណោះប្តីរបសគាត់ថែមទាំងប្រចណ្ឌគាត់ជាមួយមនុស្សមិនរើសមុខនៅក្នុងភូមិទៀតផង។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់រង់ចាំកសាងសំឋនុំរឿងបញ្ជូនទៅកាប់ស្នងការនគរបាលខេត្តចាត់កសារបន្ត៕សេនាស័ក្តិ