ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញសម្រុកដឹកឈើចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ទៅលក់នៅវៀតណាម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅភូមិសាស្រ្តតំបន់ការពារដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ សកម្មភាពក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ចាប់ផ្ដើម កក្រើកឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់អស់ មួយរយៈ ។

ប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺបានឲ្យដឹងថា ក្រុមឈ្មួញរកស៊ីឈើល្មើសច្បាប់មុខវា ដដែលៗ ក្នុងនោះគេស្គាល់យ៉ាងច្បាស់មានឈ្មោះថៅកែ ស ជាកូនប្រសា មន្ត្រីសមត្ថកិច្ចមួយរូបនៅក្នុងខេត្តកំពង់ស្ពឺ ។

ប្រភពព័ត៌បានឲ្យដឹងទៀតថា មានឈ្មួញមួយចំនួនទៀតជាមន្ត្រីយោធា ដោយប្រើរូបភាពដឹកតាមរថយន្តប្រភេទ៥តោនកែច្នៃទ្រុងខ្ពស់ៗ ដែលដឹកចេញមួយជើងៗ ចាប់ពី ៣គ្រឿងឡើងនៅចេញពីតំបន់ស្ពានដែក ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ តាមផ្លូវរស្មី សាមគ្គីឆ្លងកាត់ ស្រុកភ្នំស្រួច ទៅខេត្តកំពត តាមច្រកតន់ហន់រួចឆ្លងដែនចូលទៅលក់នៅក្នុងប្រទេសវៀតណាម ដោយមានមេ ឈ្មួញរកឈើធំជាងគេ ជាអ្នករត់ការបង់ លុយតាមផ្លូវដល់សមត្ថកិច្ចគ្រប់ជំនាញ មួយចំនួន ហើយនៅពេលទៅដល់ទឹកដី ខេត្តកំពត មានមន្ត្រីយោធាវរៈការពារព្រំដែន គោក ឈ្មោះ កែវ ជាអ្នករត់ការបន្ត ដើម្បីនាំ ចូលទៅវៀតណាម ។

ប្រភពព័ត៌មានច្បាស់ការណ៍បង្ហើបថា ឈើប្រណីតដែលគេដឹកទៅនោះមានធ្នង់នាងនួន និង រាជកុល (ម្រេញ) ដែលឈ្មួញនៅប្រទេសវៀតណាមកំពុងត្រូវប៉ាន់យ៉ាងខ្លាំងហើយអ្នកនាំចេញទៅលក់ឱ្យឈ្មួញក៏ សប្បាយមិនស្ទើរដែរ ព្រោះគ្មានការបង្ក្រាប ពីសមត្ថកិច្ច ។

ករណើដឹកឈើកក្រើកឡើងវិញចេញពីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នោះអ្នកយក ព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺពីលោក យ៉ង ភារម្យ នាយដែនជម្រក និងថៅកែ ឈើឈ្មោះសបានឡើយ ៕ សេនាស័ក្តិ

sde-5


ចែករំលែក៖