ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ នៅស្រុកអូរជុំ

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្ទះក្នុងចំការស្វាយចន្ទី ឈ្មោះងន កាហុក ភេទប្រុស អាយុ៦០ ឆ្នាំ ជនជាតិគ្រឹង នៅភូមិតងប្លេង ឃុំ អូរជុំ ស្រុកអូរជុំ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះហើត អោស ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិកាវែត នៅភូមិប៉ាអរ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។

ប្រភពបន្តថា ជនសង្ស័យបានធ្វើសកម្មភាព គាស់ផ្ទះ ហើយយកម៉ាស៊ីនកាត់ស្មៅ និងលុយខ្មែរចំនួន១០០០០០០រៀល។

បច្ចុប្បន្នសមត្ថកិច្ចនគរបាល អធិការរដ្ឋានស្រុកអូរជុំ កសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តចាត់ការទៅតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន

ase ase-1


ចែករំលែក៖