ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកត្រីបើកបុករថយន្តស៊ីទែនកំពុងឆ្លងផ្លូវជាតិលេខ៤សំណាងល្អគ្មានអ្នកស្លាប់

ចែករំលែក៖

ខេត្តកណ្តាលៈ រថយន្តម៉ាកហ៊ីយ៉ាន់ដាយបើកបោះពួយបុករថយន្តស៊ីទែន កំពុងឆ្លងផ្លូវជាតិលេខ៤ពេញមួយទំហឹង បណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល ខូចខាតរថយន្ត២គ្រឿង កាលពីវេលាម៉ោង១ និង១៥នាទីទៀបភ្លឺ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចរង្វង់មូលកែងថ្នល់ទទឹង ចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ។

ក្រោយពីមានហេតុការណ៍កើតឡើងអ្នកបើកបររថយន្តដឹកត្រីរងរបួសស្រាល ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ។ ចំណែកឯរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកអង្គស្នួល ធ្វើការវាស់វែងដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា រថយន្តដឹកត្រីម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ3A-0658 បើកបរដោយឈ្មោះ ភូ ស៊ីណាត ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសស្រាល ។ ចំណែកឯរថយន្តស៊ីទែនម៉ាកDONGFENG ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-0186 បើកបរដោយឈ្មោះ អ៊ុង ញឹក ភេទប្រុស អាយុ២៩ឆ្នាំ មានលំនៅភូមិបសេដ្ឋ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញរថយន្តស៊ីទែនបើកបរតាមបណ្តោយផ្លូវជាតិលេខ៤១ក្នុងទិសដៅពីត្បូងទៅជើងឆ្លងកាត់ផ្លូវជាតិលេខ៤ក្នុងគោលបំណងបន្តទៅផ្លូវជាតិលេខ៥១ ខណៈកំពុងឆ្លងផ្លូវក៏ត្រូវរថយន្តដឹកត្រីបើកមកទិសខាងលិចទៅទិសខខាងកើតតាមបណ្តាលឲ្យជាតិលេខ៤ បុកចំកង់ក្រោយរថយន្តស៊ីទែនផ្នែកខាងស្តាំពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តដឹកត្រីរងរបួសស្រាល និងខូចខាតរថយន្តទាំង២គ្រឿងផងដែរ ៕ ស្អាងជ័យ

as-1 as-2 as-3 as-4 as-5 as-6 as-7 untitled


ចែករំលែក៖