ភ្នំពេញ : សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ខណៈរូបគេបង្កហិង្សាដោយចេតនាទៅលើយុវជនម្នាក់ទៀត ដោយសង្ស័យស្មានថា ចោរកាច់សោ.កម៉ូតូរបស់ខ្លួន ដែលទុកនៅមុខទ្វាររបងផ្ទះជួលបណ្តាលឲ្យយុវជនរងគ្រោះរងរបួសប៉ោងភ្នែក ។
ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២២និង១០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុច ផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញ ហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យុវជនរងគ្រោះ ឈ្មោះ អយ លីគាង អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែក ជនបង្កដែលឃាត់ខ្លួនមានឈ្មោះ អែម សម្បត្តិ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូរឺម៉កកង់បី ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហតុ រូបគាត់ជាមួយនឹងមិត្តភក្ដិម្នាក់ទៀត បានជិះម៉ូតូមកលេងផ្ទះមិត្តភក្ដិម្នាក់ទៀត ដែលជួលបន្ទប់កន្លែងកើតហេតុ ហើយដោយសារតែផ្ទះជួលខាងលើនេះឧស្សាហ៍បាត់ម៉ូតូ ទើបមិត្តភក្ដិរបស់ជនរងគ្រោះប្រាប់អោយជនរងគ្រោះយកកូនសោរទៅចាក់ទ្វារបងពេលនោះជនបង្កបានដាក់ម៉ូតូរបស់ខ្លួននៅ
ពាំងមុខទ្វាររបងធ្វើអោយជនរងគ្រោះពិបាកក្នុងការចាក់សោរទើបជនរងគ្រោះឈោងពីលើម៉ូតូរបស់ជនបង្ករដើម្បីចាក់សោរទ្វារស្រាប់តែជនបង្កមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនរងគ្រោះឈោងពីលើម៉ូតូដូចឆ្នេះសង្ស័យស្មានថាចោរលួចកាច់សោរកម៉ូតូក៍បានរត់ចេញមកហើយចាប់ជនរងគ្រោះវាយឡើងប៉ោងមុខហើមភ្នែកបង្ករការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចអោយចុះមកអន្តរាមន៍និងឃាត់ខ្លួនជនបង្ករយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកថ្លា។
តាមសម្តីរបស់ជនបង្ករឆ្លើយប្រាប់សមត្ថកិច្ចថាកាលពីថ្ងៃទី១១ខែធ្នូ ឆ្នាំ ២០១៦វេលាម៉ោង២០និង០០នាទីយប់ ពូរបស់គាត់ទើបតែបាត់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមពណ័ខ្មៅសេរីឆ្នាំ២០០៨ពាក់ស្លាកលេខក្រុងព្រះសីហនុ 1B 0321ថ្មីៗទើបដល់ថ្ងែកើតហេតុគាត់ក៍ឃើញជនរងគ្រោះមានកាយវិការគួអោយសង្ស័យស្មានថាជនរងគ្រោះជាក្រុមដែលធ្លាប់មកលួចម៉ូតូទើបចាប់ជនរងគ្រោះវាយយ៉ាងដូចឆ្នេះទៅ។
បច្ចុប្បន្នជនបង្កខាងលើត្រូវបានសមត្ថកិច្ចកំពុងតែនិងកសាងសំណុំរឿងនិងបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរង់ចាំការចាត់ការទៅតាមនីតិវិធី ៕ តុង សីហា