ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីដៃរហ័សម្នាក់សុំមើលខ្សែកមាសលោកតាបន្លំដូរ ហើយគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ លោតតាជរាម្នាក់ បានរត់ប្តឹងសមត្ថកិច្ចបន្ទាប់ពីមានស្ត្រីដៃរហ័សម្នាក់ គ្រាន់តែសុំមើលខ្សែកមាសទម្ងន់២ជី បែជាដូរដាក់កាឡៃ ហើយរត់គេចបាត់ កាលពីវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

លោកតារងគ្រោះ មានឈ្មោះ គង់ សាត ភេទប្រុស អាយុ៧៤ឆ្នាំ ចាស់ជរា ស្នាក់នៅជាមួយកូនស្រីផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិចែងមែង ឃុំអង្គតាសូរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យ មិនត្រូវស្គាល់ឈ្មោះទេ គ្រាន់តែស្នាក់នៅបន្ទប់ក្បែរខាងគ្នា ក្រោយកើតហេតុ គេចខ្លួនបាត់ ។

តាមសម្តីលោកតារងគ្រោះ បានឲ្យដឹងថា គាត់រាល់ថ្ងៃស្នាក់នៅជាមួយកូនស្រី តែរយះពេល២ថ្ងៃនេះ កូនស្រីបានទៅស្រុកកំណើត ដើម្បីប្រមូលផលស្រូវ ដោយទុកខ្សែកទម្ងន់២ជី នៅនឹងគាត់ ស្នាក់នៅចាំផ្ទះម្នាក់ឯង លុះរហូតដល់ថ្ងៃកើតហេតុ វេលាម៉ោងខាងលើ ស្រ្តីជនសង្ស័យ ជាអ្នកស្នាក់នៅបន្ទប់ក្បែរខាងគ្នា បានមកអង្គុយលេងលើគ្រែមុខផ្ទះ២នាក់លោកតា ហើយសុំមើលខ្សែក ដោយស្រ្តីនោះជាអ្នកលូកដោះខ្លួនឯង មើលហើយក៏ដាក់ពាក់ឲ្យគាត់វិញ តែមិនដឹងថាខ្សែកកាឡៃនោះទេ ក្រោយពីស្រ្តីសង្ស័យ ចាកចេញទៅបាត់ អ្នកជិតខាងចេញមក ឃើញខ្សែកលោកតាធំជាងសព្វដង សាកសួរ ស្មានតែតាទើបទិញថ្មី ដឹងអី ស្រ្តីជនសង្ស័យលួចប្តូរហើយគេចខ្លួនបាត់។ ប្រភពបន្តទៀតថា ឃើញខ្សែក ខុសប្រក្រតី លោកតានិងអ្នកជិតខាង កាន់យកទៅសួរ គេឯង ក្នុងភូមិទើបដឹងច្បាស់ថាជាខ្សែកកាឡៃ ។

ក្រោយកើតហេតុ លោកតារងគ្រោះ ត្រូវបានសាច់ញាតិ និងអ្នកជិតខាងជូនមកដាក់ពាក្យបណ្តឹងនៅបុ៉ស្តិ៍ចោមចៅ ដើម្បីអន្តរាគមន៍ស្រាវជ្រាវ រកស្រ្តីថ្លើមធំ មកចាត់ការតាមច្បាប់ ។

តាមពលរដ្ឋក្នុងភូមិក្រោយពីដឹងថា ស្រ្តីជាជនសង្ស័យខាងលើ គ្មានចិត្តធម៌ គ្មានមេត្តា សូម្បីមនុស្សចាស់ជរា ដូចជនរងគ្រោះខាងលើ ក៏ហ៊ានលើកដៃដោះ ដូរយកខ្សែករបស់គាត់ដែរ ដែលកូនស្រីឲ្យឪពុករក្សាទុកមុននឹងចេញទៅប្រមូលផលស្រូវឯស្រុក ៕សុខាសែនជ័យ

image1 image2


ចែករំលែក៖