ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះខណ្ឌសែនសុខចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនមនុស្ស៤នាក់ និងចាប់យកវត្ថុតាងថ្នាំញៀន៣កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ៖ មនុស្ស៤នាក់ រួមនឹងថ្នាំញៀនចំនួន៣កញ្ចប់ ត្រូវកំលាំងសមត្ថកិច្ចចំរុះខណ្ឌសែនសុខឃាត់ខ្លួន ខណៈចុះធ្វើរដ្ឋបាលនៅតំបន់មុខពេទ្យលោកសង្ឃ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យព្រះកុសុមៈ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំងនោះទី១ មានឈ្មោះ ហេង ឡង់ឌី ភេទប្រុស អាយុ១៨ មុខរបររើសអេតចាយ ស្នាក់នៅតាមសំយាបផ្ទះគេ ទី២មានឈ្មោះ ថោង សុវណ្ណ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣មានឈ្មោះ សាន់ សុភាព ភេទប្រុស អាយុ ២៥ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក និងទី៤ មានឈ្មោះ សាក់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

សមត្ថកិច្ចបានអោយដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ គឺកំលាំងសមត្ថកិច្ចចំរុះដោយសហការជាមួយកម្លាំងសមត្ថជាកិច្ចរាជធានីជាច្រើននាក់ បានចុះបង្ក្រាបតំបន់ខាងលើ ហើយឃាត់បានជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនព្រមទាំងថ្នាំញៀន៣កញ្ចប់តូចតែម្តង។

បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀន រួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

se-1 se-2 se-3 se-4


ចែករំលែក៖