ខេត្តពោធិ៍សាត់៖ ប្រជានេសាទខ្មែរ២នាក់បងប្អូនបង្កើតជាលក្ខណៈគ្រួសារ (សៃយុឺនកំពឹស) ត្រូវបានជនប្រព្រិត្តបទល្មើសនេសាទខុសច្បាប់ស្ដីពីជលផល ជាជនជាតិវៀតណាមព្រួតគ្នាកាប់បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈប៉ះទង្គេចពាក្យសម្ដីគ្នានៅគ្រាដែល ក្រុមប្រព្រិត្តល្មើសនេសាទជនជាតិវៀតណាមបំផ្លាញឧបករណ៍ពួកគាត់ ប៉ុន្តែត្រូវបានកំលាំងនគរបាលស្រុកក្រគរឃាត់ខ្លួនជនដៃដល់បាន០២នាក់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៧និង០០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាប ត្រង់ចំណុចមុខជ្រោយផាត់សណ្ដោង ស្ថិតក្នុងភូមិ-ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្តកិច្ចនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យជាជនជាតិវៀតណាមប្រព្រិត្តបទល្មើសនេសាទបំផ្លាញធនធានជលផលយ៉ាងធ្ងន់ ដោយប្រើប្រាសឧបករណ៍អួន(កែច្នៃ)ទឹកសាប អូសដោយកម្លាំងម៉ាសុីនធំៗ ។
ជនទាំងនេះ ត្រូវបានកំលាំងឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកក្រគរ ទី១ឈ្មោះ ង្វៀង យុាំងឡិន ភេទប្រុស អាយុ ៥១ឆ្នាំ ទី២ឈ្មោះ ឡេ យុាំងវ៉ា ភេទប្រុស អាយុ ៤៦ឆ្នាំ អ្នកទាំង០២នាក់ជាកម្មករនេសាទ ប្រើប្រាស់ឧបករណ៍ប្រភេទអួន(កែច្នៃ)ទឹកសាបអូសដោយកម្លាំងម៉ាសុីនធំដូចបានរាបរបខាងលើ របស់ថៅកែម្នាក់ មានទីលំនៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ការដែលគាត់ខ្លួនជនសង្ស័យខាងលើនេះ អនុវត្តន៍ឡើង បន្ទាប់ពីទទួលពាក្យបណ្ដឹងចំនួន ០២សន្លឹក របស់ប្រជានេសាទខ្មែរ២នាក់ ជាលក្ខណៈគ្រួសារ(សៃយុឺនកំពឹស) ជាជនរងរបួសឈ្មោះ ឡាយ សេង ភេទប្រុស អាយុ ២៨ឆ្នាំ និងឈ្មោះ ឡាយ ប៉េង ភេទប្រុស អាយុ ២៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ ៣ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានខាងលើបន្តថា នៅក្នុងពាក្យបណ្ដឹងរបស់ជនរងរបួសទាំង០២នាក់ម្នាក់ៗទាមទារសំណងជំងឺចិត្តថ្លៃព្យាបាលចំនួន ៥.០០០ដូល្លារអាមេរិច និងបានរៀបរាប់ថា ពួកខ្លួន(សេងនិងប៉េង) បានទៅនេសាទ(កំពឹស)នៅចំណុចកើតហេតុខាងលើ ដោយឧបករណ៍ជាលក្ខណៈគ្រួសារ(សៃយុឺនកំពឹស) ខណៈនោះក្រុមនេសាទខុសច្បាប់ស្ដីពីជលផល ដោយប្រើប្រាសឧបករណ៍អួន(កែច្នៃ)ទឹកសា អូសទាញដោយកម្លាំងម៉ាសុីនធំៗ មកធ្វើសកម្មភាពបំផ្លិចបំផ្លាញឧបករណ៍របស់ពួកគាត់ គ្រានោះពួកគាត់បាននាំគ្នាសួរនាំរកហេតុផល ក៍បានទំនាស់ពាក្យសម្ដីគ្នាឈានដល់ហឹង្សាដោយចេតនាបែបនេះតែម្តង ដោយជនសង្ស័យជនជាតិវៀតណាមដៃដល់កាប់មកលើពួកគាត់ទាំងកម្រោល បណ្ដាលឲ្យរងរបួសដៃនិងក្បាលយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានគេបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរភ្លាមៗ។ ប្រភពដដែលបន្តទៀតថា សង្ស័យប្រព្រិត្តបទល្មើសនេសាទនិងប្រព្រិត្តបទព្រហ្មមួយកម្រិតទៀតនោះ ត្រូវបានលោក ព្រះរាជ្ញា អមសាលាដំបូងខេត្តបញ្ជាឲ្យធ្វើការសម្របសម្រួលគ្នានៅអធិការដ្ឋាននគរបាលស្រុកក្រគរ ហើយជនសង្ស័យដៃដល់និងជនរងរបួសអាចត្រូវរ៉ូវគ្នាក្នុងតំលៃ ៥.០០.០០០០រៀល។
ករណីខាងលើនេះត្រូវបានមហាជនលើកឡើងនិងធ្វើការរិះគន់ផងដែរថា ទោសជាជនដៃដល់និងជនរងរបួសសម្របសម្រួលគ្នាក្នុងល័ក្ខណៈណាក្តីក៍ល្អប្រសើដែរ ក៍ប៉ុន្តែចំពោះការប្រើប្រាសប្រភេទឧបករណ៍នេសាទបែបខាងលើ ដែលនាំឲ្យផលប៉ះពាល់ធន់ធានជលផលយ៉ាងធ្នន់ធ្ងរបំផុតនោះ តើនរណាជាអ្នកទទួលខុសត្រូវ ឬក៏ស្ថានប័នជំនាញជាអ្នកបើកដៃ ? ៕ បឹុម ពិន