ព័ត៌មានទាន់ហេតុការណ៍៖

ជប់លៀងត្រូវឆ្នោតស្រាបៀរហ្គេនស៍ប៊ឺគស្រវឹងជិះម៉ូតូទៅផ្ទះធ្លាក់ផ្លូវស្លាប់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ យុវជនម្នាក់បានស្លាប់ ក្នុងមន្ទីរពេទ្យបង្អែកចំការ ក្រុងព្រះសីហនុ និងម្នាក់ទៀតរងរបួសបន្ទាប់ពីពួកគេចេញមកកន្លែងផឹកស៊ីដែលជប់លៀងត្រូវរង្វាន់ស្រាបៀរហ្គេនស៍ប៊ឺក (Ganzberg) ចំនួន ១.៥០០ដុល្លារ។ ពេលស្រវឹងជោកជាំក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅវិញ លុះបើកម៉ូតូមក ដល់ចំណោតលោកយាយម៉ៅក៏បានរេចង្កូត ធ្លាក់ផ្លូវបណ្តាលឲ្យស្លាប់ម្នាក់ និងរបួស ម្នាក់។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ថ្ងៃ១៨ ខែធ្នូ ឆ្នាំ ២០១៦ ក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ ។

មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ឈួន រ៉ន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាង សំណង់ មានទីលំនៅភូមិទួលទទឹង ស្រុក ព្រៃនប់ និងម្នាក់ទៀតដែលរងរបួស ឈ្មោះ ជាង ធឿន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាងសំណង់ដូចគ្នា មានទីលំនៅស្រុកទូក មាស ខេត្តកំពត ។

មន្ត្រីនគរបាលដដែលបញ្ជាក់ថា ដោយ ឃើញនៅជាប់ខ្លួនជនរងគ្រោះបានរកឃើញ កំប៉ុងស្រាបៀរហ្គេនស៍ប៊ឺកមួយដែលត្រូវ រង្វាន់១.៥០០ដុល្លារនៅក្នុងកាបូបស្ពាយ ដែលនគរបាលបានសន្និដ្ឋានថា មុនពេល កើតហេតុពួកគេបានផឹកស្រាដើម្បីជប់ លៀង។ លុះស្រវឹងជោកជាំក៏នាំគ្នាត្រលប់ ទៅផ្ទះវិញបានបើករេចង្កូតដួលខ្លួនឯងធ្លាក់ ផ្លូវបណ្តាលឲ្យស្លាប់ និងរបួសតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ និងបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យតែជាអកុលសក៏មាន ជនរងគ្រោះម្នាក់បានស្លាប់ក្នុងមន្ទីរពេទ្យបាត់ទៅហើយ ៕ ឆ្លាមសមុទ្រ

img_3115 img_3116 img_3117 img_3118


ចែករំលែក៖