ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូម៉ាកស៊ុយស៊ូគីស្មាសវី បុកគោហ្វូងដើរលើផ្លូវ ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូទៅបុកហ្វូងគោដើរលើផ្លូវ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវ៤៤ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ករណីគ្រោះថ្នាក់នេះ កើតឡើង រវាងម៉ូតូម៉ាកស៊ុយស៊ូគីស្មាសវី ពណ៍ខ្មៅលាយស ពាក់ផ្លាកលេខ ភ្នំពេញ 1BZ-8910 បើកបរដោយឈ្មោះ ពឿន ថេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងត្របែក ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើកក្នុងទិសដៅពីលិចទៅកើត ឌុបអ្នកជិះពីក្រោយ១នាក់ ឈ្មោះ ចន រ៉ា ភេទប្រុស អាយុ២៧ រស់នៅភូមិជាមួយគ្នា ទៅបុក គោហ្វូងដែលកំពុងដើរលើផ្លូវ ពេញមួយទំហឹង បណ្តាលឲ្យដួល ធ្វើឲ្យឈ្មោះ ពឿន ថេង រងរបួសបែកក្បាល(ធ្ងន់) ហើយឈ្មោះ ចន រ៉ា ស្លាប់ ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ត្រពាំងជោ ចុះត្រួតពិនិត្យ- វាស់វែងកន្លែងកើតហេតុ និងកំពុងកសាងតាមនិតិវិធី ៕

ase-1 ase-2 ase-3


ចែករំលែក៖