ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉េ១តោនកន្លះ ក្រឡាប់បណ្តាលឲ្យ ស្លាប់ រងរបួសធ្ងន់-ស្រាល៤នាក់

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តកូរ៉េម៉ាកហ៊ីយ៉ាន់ដាយមួយតោនកន្លះ បើកបុកបង្គោលស្លាកសញ្ញា៦០ ជ្រុលទៅបុកច្រាំងប្រឡាយបណ្តាលឲ្យក្រឡាប់ ធ្វើឲ្យមនុស្ស ស្លាប់ រងរបួសធ្ងន់ និងស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

រថយន្តបង្កពាក់ស្លាកលេខ កំពង់ចាម 3A.4700 អ្នកបើកបរ និងអ្នករួមដំណើរ៤នាក់ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ចំណុចផ្លូវកោង រថយន្តបានជ្រុលទៅបុករះបង្គោលសញ្ញាចរាចរណ៍រួចជ្រុលទៅបុកច្រាំងប្រឡាយក្រឡាប់ ចាក់ចេញសុទ្ធតែសត្វមាន់ច្រើនក្បាល ។ រីឯមនុស្ស៤នាក់ ម្នាក់បានកៀបជាប់នឹងរថយន្តស្លាប់យ៉ាងអាណោចអាធ័ម និង៣នាក់ផ្សេងទៀតរងរបួសធ្ងុន់ និងស្រាល ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ។

លោក ឡុង ជន មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ ជាខ្មែរ ឥស្លាម រស់នៅខេត្តកំពង់ចាមជាមួយគ្នា ហើយជនរងគ្រោះដែលបាត់បង់ជីវិតឈ្មោះ សា រ៉ាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ ហើយជនរងគ្រោះទាំង៣នាក់ទៀត ដោយសាររបួសធ្ងុន់ពេក ត្រូវបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ៕ មាស សុផាត

 

sokhat7 sokha sokhat1 sokhat2 sokhat3 sokhat4 sokhat5 sokhat6


ចែករំលែក៖