ព័ត៌មានទាន់ហេតុការណ៍៖

កន្លែងកត់កន្ទុយលេខនៅទល់មុខកុងស៊ីកាប់ជ្រូកនិងល្បែងផ្សេងមានលេងជាហូរហែនគរបាលស្ទឹងមានជ័យមានដឹងទេ?

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់កន្ទុយលេខនៅ ទល់មុខកុងស៊ីកាប់ជ្រូក ផ្លូវវេងស្រេង ក្រុម១ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមាន ជ័យ ខណ្ឌមានជ័យ ហើយនៅខាងមុខដាក់ ស្លាកសម្អាងការ និងជួសជុលម៉ូតូគ្រាន់តែជាការបំភ័ន្តភ្នែកមហាជន និងសមត្ថកិច្ច កំពុងបើកលេងយ៉ាងត្រជាក់ចិត្តមិនដឹងថាសមត្ថកិច្ចមូលដ្ឋានដឹងឬអត់នោះទេ ។

ក្នុងករណីនេះម្ចាស់ផ្ទះពុំអាចសុំការ ពន្យល់បានទេ គ្រាន់តែបានបង្ហើបថា បើ គេចង់ចាប់នោះគេចាប់យូរហើយ ។ អ្នក កត់កន្ទុយលេខនៅទីតាំងមួយនេះនិយាយថា ពួកគាត់កត់មិនបានលុយប៉ុន្មានទេក្នុង ១ខែៗបង់ឲ្យតែនគរបាល និងអាវុធហត្ថ មិនដឹងមកពីណាខ្លះទេ រកស៊ីរាល់ថ្ងៃនេះ ចិញ្ចឹមតែប្តីគេ ។

ដោយឡែកលោក ម៉ៅ សាវឿន នាយ នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបាននិយាយប្រាប់នគរវត្តតាមទូរស័ព្ទថា “ខ្ញុំក្តាប់បាន បញ្ហាកន្ទុយលេខនេះ ហើយអត់ អីទេខ្ញុំនឹង ឲ្យកម្លាំងចុះឃ្លាំមើល” ។

និយាយជារួមបញ្ហាល្បែងស៊ីសងកន្ទុយលេខបើកលេងយ៉ាងត្រជាក់ចិត្ត មិនថាតែនៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ ប៉ុណ្ណោះ សូម្បីនៅក្នុងមូលដ្ឋានសង្កាត់បឹង ទំពុនក៏មាននៅជុំវិញស្នាក់ការប៉ុស្តិ៍នគរ បាលរដ្ឋបាលបឹងទំពុន រួមទាំងខាងក្នុងផ្សារខាងក្រោយប៉ុស្តិ៍គឺមានពេញបន្ទុកតែម្តង ៕ តាឡឹម

tes-8 tes-7 tes-6 tes-5


ចែករំលែក៖