ប្រទេសវៀតណាម៖ នៅក្នុងដំណើរទស្សនកិច្ចផ្លូវការដែលមានរយៈពេល២ ថ្ងៃនៅប្រទេសវៀត ណាម( ២០-២១ធ្នូ) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទៅ គោរពវិញ្ញាណក្ខន្ឋយុទ្ឋជនពលីកម្ពុជា ចំនួន ៤៩ នាក់ នៅបូជនីយដ្ឋានយុទ្ឋជនពលីកម្ពុជា នៅខេត្តដុងណាយ ប្រទេសវៀត ណាម។ ច្បាស់ណាស់ គឺមានវិរៈយុទ្ឋជន និងពលរដ្ឋជាច្រើនបានស្លាប់នៅក្នុងការចូលរួមរំដោះប្រទេសពីរបបប៉ុលពត ដែលយើងមិនអាចបំភ្លេចបានឡើយ។
ដោយឡែក យុទ្ឋជនដែលបានពលីអាយុជីវិតទាំង៤៩នាក់នេះគឺជាយុទ្ឋជនស្មោះត្រង់បំផុតដែលបានរួមដំណើរបម្រើការងារជាកូនទាហានផ្ទាល់របស់ សម្តេចតេជោ ក្នុងភារកិច្ចដ៏ថ្លៃថ្លារំដោះប្រទេសពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)។ ទោះពួកគេ បានពលីអាយុជីវិតនៅទីណាក៏ដោយ ក៏ សម្តេចតេជោ នៅតែចងចាំជានិច្ចនូវគំរូវិរភាពអង់អាចក្លាហានរបស់ពួកគេ ហើយបានរៀបចំកន្លែងបូជនីយដ្ឋានបូជាសមរម្យដើម្បីគោរពរំលឹកវិញ្ញាណក្ឋន្ឋ។
សូមវិញ្ញាណក្ខន្ឋយុទ្ឋមិត្តទាំងអស់បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ហើយសូមសុខសន្តិភាពបន្តកើតមាននៅកម្ពុជាជានិច្ចនិរន្តន៍៕