ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបមិនបានសម្រេចឃើញម៉ូតូជនរងគ្រោះដួលលើកម៉ូតូយកទៅបាត់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យពីរនាក់ធ្វើសកម្មភាពឆក់កាបូបស្ពាយពីរនារីម្នាក់ មិនបានសម្រេចបណ្ដាលអោយជនរងគ្រោះដួលម៉ូតូ ហើយជនសង្ស័យម្នាក់បានចុះមកលើកម៉ូតូជនរងគ្រោះជិះយកទៅបាត់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង២៣និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រ គង់ ហុង តាមបណ្ដោយមហាវិថីព្រះមន្នីវង្ស ក្នុងសង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីជនរងគ្រោះបានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុរូបនាង និងមិត្តភក្តិពីរនាក់ទៀតបានជិះម៉ូតូពីរគ្រឿងដែលទើបតែចេញពីធ្វើការនៅម្ដុំស្ថានទូតចិនបំណងត្រលប់ទៅផ្ទះនៅតាខ្មៅ ដោយជិះម៉ាក ZoomerX ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 1CY-6453 (ចោយកទៅបាត់) និងមួយគ្រឿងទៀតម៉ាក MSX ពេលដែលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែមានជនសង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង មិនចាំម៉ាកបានជិះមកជិតធ្វើសកម្មភាពឆក់ការបូបពីរូបនាងតែមិនបានសម្រេចបណ្ដាលអោយរូបនាងដួលម៉ូតូ។ ជនរងគ្រោះបានបន្តថា ក្រោយពីដួលហើយជនសង្ស័យម្នាក់បានចុះមកទាញយកាបូបពីរូបនាងទៀត តែនាងបានប្រតាយប្រឡប់ជាមួយជនសង្ស័យដោយទាញយកកាបូបមិនបានទើបជនសង្ស័យលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងអោយជួយមើលភិនភាគជនសង្ស័យ និងម៉ូតូជនរងគ្រោះ ហើយក៏បានឃើញម៉ូតូមួយគ្រឿងនៅក្នុងផ្ទះសំណាក់ ហេង វេងស្រេង ដែលមានភិនភាគស្រដៀងនិងម៉ូតូរបស់ជនរងគ្រោះនិងស្នាមកាច់ស្លាកលេខផងនោះ ទើបសមត្ថកិច្ចនាំជនរងគ្រោះទៅមើលតែជនរងគ្រោះបានឆ្លើយថាមិនមែនជាម៉ូតូរបស់ខ្លួនទេ ។

ក្រោយមក ទើបសមត្ថកិច្ចយកម៉ូតូដែលសង្ស័យរួមទាំងម្ចាស់យកទៅសួរនាំនៅអធិការដ្ឋានខណ្ឌចំកាមន ចំណែកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលនគរបាលផ្សាដើមថ្កូវដើម្បីអោយសមត្ថកិច្ចកំណត់មុខសញ្ញា៕ ភារ៉ា ដង្កោ

img_4585 img_4574 img_4576 img_4578 img_4582


ចែករំលែក៖