ភ្នំពេញ៖ លោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញបានដឹកនាំកម្លាំងចម្រុះជិត៥០នាក់ ដាក់គោលដៅស្ទាក់ឆែកឆេរអាវុធជាតិផ្ទុះនិងបកកញ្ចក់រថយន្តបិតខ្មៅ ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសអំពើលួច ឆក់ ប្លន់ប្រដាប់អាវុធនោះដូច្នេះហើយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញដោយអនុវត្តតាមបញ្ជារបស់លោក អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញក្នុងការដាក់កម្លាំងជាប្រចាំចុះដើម្បីទប់ស្កាត់រាល់បទល្មើសនៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ការដាក់កម្លាំងចម្រុះឆែកឆេរអាវុធជាតិផ្ទុះនេះដែរ ធ្វើឡើងកាលពី២២ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវត្តកោះផ្លូវមុនីក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ ។
ក្នុងយុទ្ធនាការចុះត្រួតពិនិត្យអាវុធជាតិផ្ទុះក៏ដូចជា ការពង្រឹង ច្បាប់ចរាចរផ្លូវគោក របស់អាជ្ញាធរ ខណ្ឌដូនពេញ ដែលធ្វើដូចភ្លៀងរលឹមនោះដែរកម្លាំងចំរុះរបស់អជ្ញាធរខណ្ឌជិត៥០នាក់ក្រោមការដឹកនាំរបស់លោកឈឹម ឌីណា អភិបាលរងខណ្ឌធ្វើឡើងដើម្បីចូលរួម ការទប់ស្កាត់ រាល់បទល្មើស បញ្ហាអសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជា ការកាត់បន្ថយ អាត្រាគ្រោះថ្នាក់ចរាចរជាដើម។ជាមួយគ្នានោះកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និង ប្រជាការពារ ក្រោមការដឹកនាំដោយលោកឈឹម ឌីណា បាននាំគ្នាឈរ ជាជួរចំកណ្តាលទ្រូងផ្លូវ ហើយស្ទាក់ត្រួតពិនិត្យ ម៉ូតូដែលមើលទៅ មានការសង្ស័យ ព្រមទាំងរថយន្ត ហើយធ្វើការ ត្រួតពិនិត្យ យ៉ាងល្អិតល្អន់ជាទីបំផុត។
បើតាមការឲ្យដឹងពីលោកឈឹម ឌីណា អភិបាលរងខណ្ឌដូនពេញ បានគូសបញ្ជាក់ថា យុទ្ធនាការ ពិនិត្យរដ្ឋបាល នៅតាមផ្លូវ ទីសារធាណៈ ក្នុងទឹកដីខណ្ឌដូនពេញ នឹងធ្វើឡើង ជាបន្តបន្ទាប់ក្នុង គោលបំណង បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ។ ព្រោះការចុះត្រួតពិនិត្យ រដ្ឋបាលខាងលើនេះ ក៏បានចូលរួមចំណែក ទប់ស្កាត់យ៉ាងច្រើនពីសកម្មភាព របស់ក្រុមជនល្មើស ដែលមានបំណងប្រព្រឹត្តនៅទីតាំង ណាមួយនៅក្នុងមូកដ្ឋាននោះ។
លោកអភិបាលរងខណ្ឌដូនពេញបញ្ជាក់ថា ក្នុងយុទ្ធនាការ ត្រួតពិនិត្យជាតិផ្ទុះ រយៈពេលជិតជាង២ម៉ោង របស់គណៈបញ្ជាការឯកភាពខណ្ឌ នាយប់នោះពុំបានរកឃើញអ្នកប្រើប្រាស់អាវុធខុសច្បាប់នោះទេ រថយន្តឆ្លងកាត់ចំនួន៨៥គ្រឿង ម៉ូតូ១៧៣គ្រឿងនិងបកកញ្ចក់ខ្មៅរថយន្តគ្មាន៕ តារា