ព័ត៌មានទាន់ហេតុការណ៍៖

ឡិចសុីសRX៣០០ចេញពីបុណ្យសព បុកស្គុបពី បុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចសុីស RX ៣០០មួយគ្រឿង បានបើកបរចេញពីបុណ្យសព ហើយបានបុកជាមួយបុរសម្នាក់ដែលជិះម៉ូតូស្គុបពី នៅត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលអោយបុរសម្នាក់ខាងម៉ូតូដួលរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្តោយផ្លូវនរោត្តម កែងផ្លូវ២១៤ នៅចំណុចស្តុបចតុមុខ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសជិះម៉ូតូម៉ាកហុងដាស្តុបពីពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ 8449 បើកបរតាមបណ្តោយនរោត្តមក្នុងទិសដៅពីជើងទៅត្បូង ពេលមកដល់ចំណុចកើតហេតុ ផ្លូវនរោត្តមកែងផ្លូវ២១៤ ក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចសុីស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2N.6991 ដែលបើកបរមានគ្នាច្រើននាក់ ហើយសុទ្ឋតែពាក់អាវស និងមានស្នៀតក្រណាតខ្មៅ(ក្រណាត់កាន់ទុក្ខ) បានបើកបរតាមបណ្តោយផ្លូវនរោត្តមក្នុងទិសដៅពីត្បូងទៅជើងគោលបំណងបត់ឆ្វេងធ្វើអោយម៉ូតូស្គុបពីចាប់ហ្វ្រាំងមិនទាន់ ក៏បុកពីចំហៀងខាងស្តាំក្បាលរថយន្ត បណ្តាលអោយដួលរងរបួសធ្ងន់សន្លប់និងខូចខាតម៉ូតូបាក់ចង្កៀងមុខ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវសាច់ញ្ញាតិខាងរថយន្តឡិចសុីសដឹកតាមរថយន្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត ហើយម្ចាស់រថយន្តគាត់មិនចង់មានរឿងរ៉ាវច្រើនក៏ទៅមន្ទីរពេទ្យដើម្បីចេញថ្លៃព្យាបាល និងថ្លៃខូចខាតម៉ូតូអោយជនរងគ្រោះវិញ៕ ភារ៉ា ដង្កោ

bb6 bb4 bb3 bb2 bb1


ចែករំលែក៖