ព័ត៌មានទាន់ហេតុការណ៍៖

លោកយាយម្នាក់រត់ហាត់ប្រាណវង្វេងដល់ប៉ុស្ដិ៍នគរបាលកាកាប រកផ្លូវទៅផ្ទះមិនឃើញ

ចែករំលែក៖

ភ្នំពេញ៖ លោកយាយវ័យ៧៧ឆ្នាំម្នាក់ ទើបមកពីស្រុកកំណើត នៅឯខេត្តតាកែវ មករស់នៅជាមួយកូនប្រុស ទី២របស់គាត់នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍ សែនជ័យ ទើបបានរយៈពេល២ថ្ងៃ ប៉ុណ្ណោះ។ នៅវេលា ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លោកយាយបានចេញពីផ្ទះកូនដើរហាត់ប្រាណ តាមដងផ្លូវនឹងនៅលើសួនកុមារពោធិ៍ចិនតុង មុខផ្សារស៊ិនជូរីផ្លាហ្សារ ក៏បានវង្វេងរកផ្លូវត្រឡប់ទៅផ្ទះកូនវិញ មិនឃើញឡើយ។

បន្ទាប់មកលោកយាយបានដើររកតែម្នាក់ឯង ត្រឡប់ត្រឡិនចុះឡើង រហូតអស់កម្លាំងពេក លោកយាយ ក៏បានសម្រេចហៅម៉ូតូរ៉ឺម៉កកង់បី ១គ្រឿងជិះដើររកផ្ទះកូនរបស់គាត់ទៀត ប៉ុន្តែរកជាច្រើនម៉ោង នៅតែមិន ឃើញដដែល ទើបរហូតវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃដដែលបុរសអ្នករត់ម៉ូតូរ៉ឺម៉កកង់បី បានដឹកគាត់ ទៅកាន់ប៉ុស្ដិ៍នគរបាលកាកាប ដើម្បីឲ្យលោកយាយសម្រាកយកកម្លាំង និងឲ្យនគរបាលជួយធ្វើការស្រាវ ជ្រាវរកកូនចៅរបស់គាត់ លុះដល់វេលា ម៉ោង១២និង៣០នាទី រសៀលថ្ងៃដដែលនោះ ទើបកូនប្រុស ទី២របស់លោកយាយ ទទួលដំណឹងបាន និងទៅនាំយកលោកយាយ ត្រឡប់ទៅផ្ទះវិញ។

លោកយាយខាងលើនោះឈ្មោះ ហេង ហុង អាយុ៧៧ឆ្នាំ មានស្រុកំណើតនៅក្នុងភូមិថ្មី ឃុំល្វៀង ស្រុកបាទី ខេត្តតាកែវ គាត់មានកូន៣នាក់ ហើយលោកយាយ ទើបមកនៅជាមួយកូនប្រុសទី២ឈ្មោះ ឡុង ហៀង ៤៧ឆ្នាំ នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

លោកយាយហេង ហុង បានប្រាប់ឲ្យនគរបាលដឹងថា លោកយាយាទើបមករស់នៅជាមួយ កូនប្រុសទី២ របស់លោកយាយ នៅក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានរយៈពេល២ថ្ងៃតែ ប៉ុណ្ណោះ។ដោយឡែកនៅវេលាព្រឹកថ្ងៃទី២៥ ខែធ្នូ លោកយាយបានចេញពីផ្ទះកូន ដើម្បីហាត់ប្រាណ ក៏ស្រាប់តែវង្វេងរកផ្លូវទៅផ្ទះវិញមិនឃើញឡើយ លោកយាយបានដើររកផ្ទះកូនវិលចុះវិលឡើងពេញ១ព្រឹក ហើយដោយអស់កម្លាំងពេកទើប ហៅម៉ូតូរ៉ឺម៉កកង់បីជិះដើររកទៀត ប៉ុន្តែនៅតែមិនបានឃើញដដែល ក្រោយមកទើបអ្នករត់ម៉ូតូរ៉ឺម៉កកង់បី បានដឹកលោកយាយ ទៅកាន់ប៉ុស្ដិ៍កាកាបតែម្ដង។

នគរបាលបាននិយាយថា ក្រោយពេលសាកសួរ លោកយាយាក៏បានប្រាប់ថា មានកូនប្រុសពៅម្នាក់ ធ្វើជាមន្រ្តីក្រសួងទេសចរណ៏ រស់នៅក្នុងភូមិត្និតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យផងដែរ បន្ទាប់កម្លាំងនគរបាលប៉ុស្ដិ៍កាកាប បានធ្វើការស្រាវជ្រាវ ងទំនាក់ទំនងទៅអាជ្ញាធរ សង្កាត់ភូមិដែលកូនគាត់រស់នៅទើប រហូតដល់វេលារសៀលថ្ងៃដដែល កូនប្រុសទី២របស់គាត់ជិះម៉ូតូ១គ្រឿងទៅដឹកគាត់ ត្រឡប់ទៅផ្ទះវិញ៕សុខាសែនជ័យ

image1 image2


ចែករំលែក៖