ភ្នំពេញ៖ នារីម្នាក់ត្រូវបានគេសង្ស័យថា បែកថ្នាំអាចមកពីប្រើប្រាស់គ្រឿងញៀនលើសកំរិត ហើយបានដើរមកដេកក្នុងបរិវេណ ការ៉ាស់សាំងTotal ធ្វើអោយមានការភ្ញាក់ផ្អើលដល់ប្រជាលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៦តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងបរិវេន ការ៉ាស់សាំងTotal ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នារីដែលគេសង្ស័យថា បែកថ្នាំនោះមានឈ្មោះ សឿន ស្រីស្រស់ អាយុ២០ឆ្នាំ ស្នាក់ភូមិឫស្រី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនិង មានស្រុកកំណើតភូមិបឹងជ័រ ឃុំជ័រ នេះជាការឆ្លើយរបស់នាងទាំរវើរវាយ។
ប្រភពពីបុរសម្នាក់ដែលជាអ្នកមើលការខុសត្រូវនៅការ៉ាស់សាំង Total នោះបានអោយដឹងថា កាលពីម្សិលមិញថ្ងៃទី២៥គាត់ឃើញនារីខាងលើបានដើរចូលមកក្នុងបរិវេន ការ៉ាស់សាំងហើយមើលទៅនារីនោះដូចជាមានសភាពមិនល្អពេលនោះគាត់បានអោយក្រុមការងារគាត់ដេញចេញដែតែនាងមិនព្រមចេញទេហើយក៍សំរាកនៅទីនោះពេលនោះគាត់ក៍បានរាយការណ៍ប្រាប់ទៅអាជ្ញាធរសង្កាត់ទឹកថ្លាម្តងរួចហើយ។
ប្រភពពីដដែលបន្តទៀតថា លុះដល់ព្រឹកឡើងថ្ងៃទី២៦ ម៉ោងប្រហែល៨និង២០នាទី គាត់មកដល់កន្លែងធ្វើការ (ការ៉ាស់សាំង Total) ឃើញនារីនោះមិនទាន់ទៅណាក៍រាយការណ៍ទៅអាជ្ញាធរ ម្តងទៀតអោយចុះមកមើលបង្ករការភ្ញាក់ផ្អើលតែមម្តង។
ប្រភពពីលោកចៅសង្កាត់ទឹកថ្លា លោក តាន់ ណាវិន បានអោយដឹងថា បន្ទាប់ពីទទួលបាន ពីទទួលបានព័ត៌មាននេះលោកបានបញ្ជារអោយកំលាំងប្រជាការពារសង្កាត់ចុះទៅពិនិត្យហើយបានដឹកទៅម្តុំភូមិឫស្សីសង្កាត់ស្ទឹងមានជ័យជាកន្លែងដែលនាងស្នាក់នៅវិញ៕ តុង សីហា