ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន បើករ៉ឺម៉កកង់បីបត់ស្ដាំមិនប្រយ័ត្នប៉ះរថយន្ដដែលឈប់នៅកែងផ្លូវរងការខូចខាតទារសំណងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករ៉ឺម៉កម៉ូតូកង់បីបត់ស្ដាំមិនប្រយ័ត្ន ជ្រុលប៉ះរថយន្ដកាមរីមួយគ្រឿង ដែលឈប់នៅកែងផ្លូវបណ្ដាលរថយន្ដធ្លាក់កាងខាងមុខរងការខូចខាតហើយបែជាទាមទារអោយម្ចាស់រថយន្ដសងខូចខាតទៅវិញ។

ហេតុការណ៍នេះ បានកើតឡើងនៅវាលាម៉ោង២៣និង០០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១៨២កែងផ្លូវលេខ២២៣ ក្នុងសង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺគេបានឃើញរថយន្ដការីពណ៍ស ពាកលស្លាកលេខ ភ្នំពេញ 2M-8885 ឈប់នៅកន្លែងកើតហេតុដោយសារតែរថយន្ដខូចទៅមុខមិនរួច ខណៈដៃលកំពុងចតរង់ចាំគ្នីគ្នាមកអូសយកទៅជួសជុលផងនោះ ហើយក៏ស្រាប់តែមានរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងដែលធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ទិសដៅពីកើតទៅលិចហើយបត់ស្ដាំបំណងឡើងផ្លូវ២២៣ហើយដោយបត់មិនប្រយ័ត្នក៏ប៉ះក្បាលរថយន្ដពីចំហៀងផ្នែកខាងឆ្វេងបណ្ដាលអោយធ្លាក់កាងមួយចំហៀង។

ក្រោយពីកើិតហេតុម្ចាស់រឺម៉កកង់បីបែជាទាមទារអោយម្ចាស់រថយន្ដសងថ្លៃខូចខាតទៅវិញតែម្ចាស់រថយន្ដមិនព្រមសងនោះទេ ដោយប្រាប់ថា អោយយកទៅណាយកទៅ។ ដោយមានការសម្របសម្រួលពីកម្លាំងសមត្ថកិច្ច និងអ្នកនៅជិតកន្លែងកើតហេតុ ទើបភាគីទាំងសងខាងព្រមទៅផ្ទះរៀងៗខ្លួនដោយពុំមានអ្នកណាសងអ្នកណាឡើយ៕ ព្រែកជ័យ

res-1 res-2 res-3 res-4


ចែករំលែក៖