ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូសុខៗគេបុកពីក្រោយរងរបួសយ៉ាងធ្ងន់ នៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់ រងរបួសយ៉ាងធ្ងន់ ខណៈដែលកំពុងជិះម៉ូតូនៅលើផ្លូវជាតិលេខ១ ហើយត្រូវបានក្មេងស្ទាវបុកពីក្រោយ ហើយបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លើផ្លូវជាតិលេខ១ស្ថិតក្នុងភូមិ កណ្តៀងរាយ ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង។
បើតាមប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមានដឹកនំបញ្ចុកពីក្រោយធ្វើដំណើរពីកើតមកលិច ហើយប្រពន្ធជិះម៉ូតូមួយគ្រឿងទៀត នៅពីមុខ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានក្រុមស្ទាវមួយក្រុមជិះម៉ូតូពីរទៅបីគ្រឿងប្រដេញគ្នាពីក្រោយ ក្នុងពេលនោះ ក៏បើកជែង ប៉ុន្តែមិនផុត ក៏បណ្តាលឲ្យបុកពីក្រោយពេញទំហឹងតែម្តង ធ្វើឲ្យបុរសដឹកនំបញ្ចុករងរបួសរយះក្បាលពីយ៉ាងធ្ងន់ត្រូវបានប្រជាពលរដ្ឋជួយហៅរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបដើម្បីសង្គ្រោះ ខណៈស្ត្រីជាប្រពន្ធមានផ្ទៃពោះ៥ខែផងដែរ ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ពិត សា ភេទ ប្រុស អាយុ ២១ឆ្នាំ និង ប្រពន្ធ ឈ្មោះ សឹប នូ មានទីលំនៅភូមិ ព្រៃកន្តួច ឃុំ ព្រៃគគី ស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង ជិះម៉ូតូ
១២៥ ស៊េរី ២០១៧ ពណ៌ ពាក់ស្លាកលេខ ស្វាយរៀង1G 3425 ចំណែកអ្នកបើកបង្កហេតុក្រោយពីបង្កហេតុបន្តជិះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុអ្នកភូមិបាននាំគ្នាជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ៕ យឹម សុថាន

hot1-1 hot1-2 hot1-3 hot1-4 hot1-5


ចែករំលែក៖