ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់គ្នាពីបទប្រើប្រាស់សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នគរបាលខណ្ខដង្កោ បានឃាត់ខ្លួនជនសង្ស័យ៣នាក់ជាបន្តបន្ទាប់គ្នា ករណីប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ។ក្នុងប្រតិបត្តិការខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០១៦ស្ថិតនៅ ចំណុចកក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ពងទឹក ខណ្ខដង្កោ។

សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ដោយកម្លាំងបានជិះម៉ូតូល្បាតដល់ចំណុចបុរីសន្តិភាព២បានជួបនឹងជនសង្ស័យម្នាក់ឈ្មោះ អ៊ូរ សុខា ភេទ ប្រុស អាយុ២៥ឆ្នាំ បានឃាត់សួរនាំនិងឆែកឆេរបានរកឃើញក្រាមសថ្លាចំនួន២កញ្ចប់ថង់តូច នៅក្នុងខោបៅខាងស្តាំ រួចសមត្ថកិច្ចបានឃាត់ខ្លួន រួមនឹងវត្ថុតាងយកមកសាកសួរ ហើយជនសង្ស័យបានសាភាព និងប្រាប់ពីកន្លែងដែលបក្ខពួកដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដែលកំពុងតែស្នាក់នៅក្នុងបុរីសន្តិភាព២ ។

នៅថ្ងៃខែឆ្នាំដដែល នៅម៉ោង៤រសៀល សម្ថតកិច្ចបាននាំជនសង្ស័យឈ្មោះ អូរ សុខា ទៅបង្ហាញបន្ទប់បក្ខពួកកំពុងស្នាក់នៅ ហើយបានឃាត់ខ្លួន បាននៅជនសង្សយ័២នាក់ទៀត យកមកសាកសួរនៅអធិកាដ្ឋាននគរបាលខណ្ខដង្កោសាកសួរ។

សម្ថកិច្ចបានអោយដឹងថា ជនសង្ស័យដែលឃាត់បានបន្តបន្ទាប់នោះមានឈ្មោះ សេង ជីវ៉ា ភេទប្រុសអាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅកន្លែងកើតហេតុខាងលើ និងម្នាក់ទៀតឈ្មោះ ពុធ សុកាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅម្តុំផ្សារឌុយមិចខណ្ខ៧មករា ហើយបានឆែកឆេរនៅក្នុងបន្ទប់ឃើញមានវត្ថុតាង រួមមានបំពង់ទីប១ ដាវសាមូរ៉ៃ១ កាំភ្លើងខ្លីជ័រ១ដើម និងសំភារះសំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ក្រោយពីបានសាក់សួរួចជនសង្ស័យទាំង ៣ នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាកាចាត់កាតាមនិតិវិធីច្បាប់៕ ភារ៉ា ដង្កោ

unnamed rt se


ចែករំលែក៖