ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនម្តាយបង្កើតយកមកកាន់ស្នាក់ការនគរបាលប៉ុស្តិ៍ទួលសង្កែ កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ដើម្បីសួរនាំ ដោយសង្ស័យទៅលើម្តាយទារិកាអាយុ៥ខែ ដែលបានស្លាប់ ហើយបម្រុងនឹងយកសពទារិកានេះទៅបូជា ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅចំណុចផ្ទះជួល ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សី ហើយម្តាយដែលឃាត់ខ្លួនសាកសួរ ឈ្មោះ ចាន់ រតនា អាយុ២៩ឆ្នាំ ៕ អរុណរះ