ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ជាបុគ្គលិកភោជនីយដ្ឋានមួយកន្លែង បានខឹងសង្សារលួចមានស្រីថ្មីបានរត់ឡើងលើផ្ទះជួលជាន់ទី៤បំរុងលាត់សម្លាប់ខ្លួន តែត្រូវបុរសជាមិត្តប្រុសឃាត់ទាន់ កាលវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែ ធ្នូ ២០១៦ នៅចំណុចផ្ទះជួលលេខ៤៧A តាមផ្លូវលេខសុធារស ក្រុម៤៤ ស្ថិតនៅភូមិ៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នារីវ័័យក្មេងខាងលើមានឈ្មោះ នាង លីតា អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើលេខ១ជាន់ទី៤ មានស្រុកកំណើត ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ មុខរបរបម្រើការនៅក្នុងភោជនីយដ្ឋាន ចំណែកបុរសជាសង្សារឈ្មោះ សាន វីរ័ត្ន អាយុ២២ឆ្នាំ ជាបុគ្គលិករបស់ក្រុមហ៊ុនមួយ ពួកគេស្នាក់នៅក្នុងបន្ទប់ជួលជាន់ទី៤ នេះផ្ទះកើតហេតុ ។
បើតាមសម្ដីពីជនរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់សមត្ថកិច្ចថា មូលហេតុដែលរូបខ្លួនធ្វើបែបនេះ ដោយសារតែខឹងមិត្តប្រុសលួចមានស្រីថ្មី ហើយគាត់ចាប់បានតាមរយះទូរ ស័ព្ទដៃរបស់មិត្តប្រុសគាត់ហើយ ក៏ឈ្លោះប្រកែកពាក្យសំដីទៀត រហូតឈានទៅដល់សម្រេចចិត្តលោតសម្លាប់ខ្លួន ពីលើផ្ទះជាន់ទី៤ តែត្រូវមិត្តប្រុសអង្វរកុំអោយលោត ភ្លាមៗនោះសមត្ថកិច្ចបានចុះមកកន្លែងកើតហេតុ ហើយបានអោយអ្នកទាំងពីរនិយាយគ្នាសិន កុំលោតនាំតែបាត់បង់ជីវិតអត់ប្រយោជន៍ទេ ហើយមិត្តប្រុស កាន់ដៃមិត្តស្រីចុះមកក្រោមវិញ ក្រោយពីបានស្ដាប់ការណែនាំសមត្ថកិច្ចមូលដ្នាន ៕ ស រស្មី