ព័ត៌មានទាន់ហេតុការណ៍៖

សប់កង់គោយន្តអត់មាននាឡិការមើលផ្ទុះបាក់ដៃ បាក់ជើងច្រើនកំណាត់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាងប៉ះកង់ម្នាក់បានរងរបួសបាក់ដៃ បាក់ជើងច្រើនកំណាត់ធ្ងន់ធ្ងរនៅគ្រាដែលបុរសជាជាងប៉ះកង់រូបនេះបានសប់កង់គោយន្ត ហើយគ្មាននាឡិការមើល បណ្តាលឲ្យផ្ទុះកង់ដាច់យាន់គោយន្តខ្ទាតចំដៃ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នៅភូមិតាគាត់កើត ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

បើតាមអ្នកភូមិឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហួន សុខខេង អាយុជាង៥០ឆ្នាំ មានមុខរបរប៉ះកង់ម៉ូតូ និងរថយន្ត រស់នៅភូមិ-ឃុំ កើតហេតុ។ ក្រោយពីមានហេតុការណ៍នេះកើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារ និងអ្នកភូមិដឹកជញ្ជូនតាមរថយន្តមកព្យាបាលរបួសនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។

បើតាមប្រភពបានបន្តថា នៅមុនពេលកើតហេតុ មានអ្នកបើកគោយន្ត១គ្រឿងបានមកឲ្យជនរងគ្រោះបញ្ជូលខ្យល់កង់ ខណៈនោះ និងគ្រាដែលជនរងគ្រោះកំពុងបញ្ជូលខ្យល់ ស្រាប់តែផ្ទុះកង់គោយន្តបណ្តាលឲ្យដាច់យាន់ដែក ខ្ទាតត្រូវដៃខាងស្តាំបាក់២កំណាត់ និងប្រេះឆ្អឹងដៃឆ្វេង ព្រមទាំងបាក់ជើងខាងស្តាំរបួសធ្ងន់ធ្ងរតែម្តង។

សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ករណីនេះកើតឡើងដោយសារតែឧបករណ៏ប៉ះកង់ និងសប់ខ្យល់ពុំមាននាឡិការមើលកម្រិតនៃខ្យល់បញ្ជូលកង់ ទើបបណ្តាលឲ្យផ្ទុះរងរបួសធ្ងន់បែបនេះ។

គួររំលឹកថាករណីដូចគ្នានេះកន្លងទៅធ្លាប់មានជាបន្តបន្ទាប់បង្កឲ្យទាំងអ្នកប្រកបរបរប៉ះកង់រងរបួសធ្ងន់ និងអ្នកទៅប៉ះ សប់កង់រងរបួស និងស្លាប់ក៏មាន ដោយសារការសប់កង់ពុំមាននាឡិការមើលកម្លាំងខ្យល់។ ដូច្នេះនេះជាសារ និងបទពិសោធន៏ថ្មីមួយទៀតចំពោះបងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបសប៉ះកង់ ម៉ូតូ រថយន្ត ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ពិសេសនោះគឺត្រូវតែបំពាក់នាឡិការដើម្បីជៀសវាងការគ្រោះថ្នាក់ដូចជនរងគ្រោះខាងលើ៕ សហការី

aae-7 aae aae-1 aae-2 aae-3 aae-4 aae-5 aae-6


ចែករំលែក៖