ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពរលរដ្ឋ ទីទាល់ក្រ ២១០គ្រួសារ ទទួលអំណោយរាជរដ្ឋាភិបាលតាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្ត

ចែករំលែក៖

ខេត្តរតនគិរី៖ លោក ថង សាវុន អភិបាលនៃ គណៈអភិបាលខេត្តរតនគិរី អមដំណើរដោយ អស់លោក លោកស្រីប្រធានអនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត នាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០១៦ បាននាំយកអំណោយរបស់រាជរដ្ឋាភិបាលដែលផ្តល់តាមរយៈ មន្ទីរ សង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសប្បទាចែកជូនប្រជាពលរដ្ឋ ទីទាល់ក្រចំនួន ២១០ គ្រួសារ នៅស្រុកកូនមុំ ។

បន្ទាប់ពីលោក ឈឿន ចាន់ធៀងអភិបាលស្រុកកូនមុំ ធ្វើសេចក្តីសម្រេច រាយការណ៍ ពីស្ថានភាព ភូមិសាស្ត្រ និងស្ថានភាព ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋក្នុងស្រុក រួចមក លោក អភិបាលខេត្ត បានមានប្រសាសទៅកាន់ ប្រជាពលរដ្ឋ ២១០ គ្រួសារ នាពេលនេះ ដោយ លោកបានពាំនាំមក នូវការសាកសួរ សុខទុក្ខ និងការនឹករលឹក ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចកាល សម្តេច តែងតែគិត គូរ និងខ្វល់ខ្វាយ ជានិច្ច ចំពោះ សុខទុក្ខនិងការលំបាក់របស់ប្រជាពលរដ្ឋ នៅទូរទាំងប្រទេស។

ជាក់ស្តែងថ្ងៃនេះ ដោយមើលឃើញ ពីការលំបាករបស់ប្រជាពលរដ្ឋ ទីទាល់ក្រ ខ្វះខាត ស្បៀង នៅក្នុងស្រុកកូនមុំ ២១០ គ្រួសារនេះ រាជរដ្ឋាភិបាល បានផ្តល់ ថវិកា ដល់មន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសប្បទា ខេត្ត ទិញស្បៀង មកចែកជូន បងប្អូន ពុកម៉ែ ដើម្បីសម្រួលនូវការលំបាក របស់បងប្អូន ពុកម៉ែនាពេលនេះ។

លោក ថង សាវុន បន្តថាថ្វីត្បិតតែស្បៀង អាហារ ដែលយកមក ចែកជូន មិនមាន ចំនួន ច្រើន សមនឹងតំរូវការ របស់បងប្អូន ពុកម៉ែ ក៏ពិតមែនតែវាអាចជួយដោះស្រាយ ការលំបាក បានមួយរយៈពេល ផងដែរ ជាពិសេស បញ្ជាក់អោយឃើញពីការ គិតគូរ យកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល ក្នុងការជួយដល់ប្រជាពលរដ្ឋទីទាល់ក្រ ពិតប្រាកដ ។

លោកអភិបាលខេត្ត បាន ក្រើនរំលឹកដល់ប្រជាបលរដ្ឋ ក្នុងស្រុកកូនមុំ ដែលបាន ចុះឈ្មោះបោះឆ្នោតហើយ សូមអញ្ជើញទៅបោះឆ្នោត ជ្រើរើសក្រុមប្រឹក្សាឃុំ សង្កាត់ អោយបានគ្រប់ៗគ្នានៅអំឡុងឆ្នាំ ២០១៧ ខាងមុខនេះ។

លោកក៏បានសំណូមពរដល់ ប្រជាពលរដ្ឋទាំងអស់សូមចូល រួមគោរពច្បាប់ចរាចរណ៍ អោយបានគ្រប់ៗគ្នាដើម្បី ជៀសវាងការគ្រោះថ្នាក់ចរាចរណ៍ ដោយប្រការណាមួយ និងត្រូវពាក់មួកសុវត្តិភាព គ្រប់ពេល វេលា បើកបរម៉ូតូ។

ជាពិសេសប៉ុន្មានថ្ងៃនេះ អាកាសធាតុមានភាពត្រជាក់ សូមមានការ ប្រុងប្រយ័ត្ន ចំពោះលោកយាយ លោកតា ដែលចាស់ជរា ធ្វើយ៉ាងណា កុំអោយមានបញ្ហាដល់ ពួកគាត់ក្នុងអំឡុងពេលអាកាសធាតុត្រជាក់នេះ។

ចំពោះអាជ្ញាធរ ដែនដី សូមបន្តចូលរួម អនុវត្ត គោនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានជាប្រចាំ ដើម្បី រក្សាសន្តិសុខ ជូន ប្រជាពលរដ្ឋ មូលដ្ឋានរបស់ខ្លួន។

តមកទៀតលោក បានចែកអំណោយ ដល់ប្រជាពលរដ្ឋ ទាំង ២១០គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន អង្គរ ៥០ គីឡូក្រាម ត្រី ខ មួយយួ ស្មើ ១០ កំប៉ុង ម៉ុងមួយ ភួយមួយ ។

ដោយឡែកមន្ទីរសុខាភិបាលខេត្ត ក៏បានផ្តល់ជូន ១គ្រួសារ មុងអង្រឹង ១ ផងដែរ ៕ វុទ្ធ ឦសាន

as-4 as as-1 as-2 as-3


ចែករំលែក៖