ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតី ពូទីន ចេញបញ្ជាផ្តល់ឧស្មានហ្គាសឲ្យតំបន់គ្រីមៀរ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន កាលពីថ្ងៃទី២៨ ខែធ្នូ បានចេញបញ្ជាឲ្យផ្តល់ឧស្មាន់ហ្គាសទៅឲ្យតំបន់គ្រីមៀរ ក្រោយពេលតភ្ជាប់បំពង់ឧស្មានរួចរាល់។

ការដាក់ឲ្យដំណើរការនូវបំពង់បង្ហូរឧស្មាន នឹងធានាដល់ប្រព័ន្ធផ្គត់ផ្គង់បានគ្រប់គ្រាន់ មិនរាំងស្ទះ ប៉ះពាល់ដល់ការប្រើប្រាស់របស់ពលរដ្ឋនៅតំបន់គ្រីមៀរ ។ ការតភ្ជាប់បំពង់បង្ហូរឧស្មានពីរុស្ស៊ីទៅកាន់គ្រីមៀរមានប្រវែង ៣៥៨,៧គីឡូម៉ែត្រ ក្នុងនោះមានការឆ្លងកាត់បឹង Tuzlas និងឈូងសមុទ្រ Kerch ។

នៅក្នុងព្រឹត្តិការដែលពាក់ព័ន្ធនោះដែរ ក្រុមហ៊ុន Gazprom បានប្រកាសថា នៅឆ្នាំ២០១៦នេះ ឧស្មានហ្គាសរបស់រុស្ស៊ីចូលទៅអឺរ៉ុបកើតឡើង ដោយ ប្រទេសក្នុងតំបន់អឺរ៉ុបប្រើប្រាសឧស្មាន់របស់រុស្ស៊ីរហូតដល់ទៅ១ភាគ៣។ ទាំងនោះជាចំនួនយ៉ាងច្រើនបើទោះបី អឺរ៉ុបខិតខំចាកចេញ ពីការប្រើប្រាស់ឧស្មានរបស់រុស្ស៊ីក្តី ។

ក្រោយរុស្ស៊ីដាក់តំបន់ក្រីមៀរនៅក្នុងការគ្រប់គ្រងរបស់រុស្ស៊ី ទីក្រុងមូស្គូចាត់ទុកទីនោះ ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់បំផុត ។ មិនត្រឹមតែប៉ុណ្ណោះ រុស្ស៊ីបានកសាងស្ពានតភ្ជាប់ចូលទៅកាន់តំបន់គ្រីមៀរផងដែរ៕ ម៉ែវ សាធី

04514285


ចែករំលែក៖