ព័ត៌មានទាន់ហេតុការណ៍៖

ក្លិប Swansea City បណ្តេញគ្រូបង្វឹកBob Bradleyចេញពីតំណែងក្រោយដឹកនាំបាន៨៥ថ្ងៃ

ចែករំលែក៖

ក្លិប Swansea City បានសម្រេចចិត្តបណ្តេញលោកBob Bradleyចេញពីតំណែងគ្រូបង្វឹកក្រោយ គាត់ដឹកនាំបានតែ៨៥ថ្ងៃប៉ុណ្ណោះនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier League។

គ្រូបង្វឹកសញ្ជាតិអាមេរិក Bradleyបានមកជំនួសតំណែងរបស់លោកFrancesco Guidolinក្នុងខែ តុលាហើយក្រុមSwansea Cityឈ្នះតែ២ប្រកួតប៉ុណ្ណោះចាប់តាំងពីគាត់មកដឹកនាំធ្វើឲ្យពួកគេឈរលេខ រៀងទី១៩ក្នុងក្របខណ្ឌ័កំពូលរបស់អង់គ្លេសមានពិន្ទុស្មើក្រុមបាតតារាងHull ។

លោក Huw Jenkinsប្រធានក្លិបSwansea Cityបាននិយាយថា “យើងយល់ថាយើងត្រូវការផ្លាស់ ប្តូរចំពោះការប្រកួតដែលនៅសល់ពាក់កណ្តាលរដូវកាលទៀត។ ខណៈដែលក្លិបកំពុងតែស្ថិតនៅ ក្នុងស្ថានការណ៏ដ៏លំបាក យើងត្រូវការរកដំណោះស្រាយជាបន្ទាន់។ ចុងក្រោយខ្ញុំចង់សសើរ Bradleyថាគាត់គឺជាមនុស្សល្អខិតខំធ្វើការដោយលះបង់គ្រប់បែបយ៉ាងដើម្បីការងាររបស់គាត់។ ខ្ញុំសូមជូនពរគាត់ឲ្យជួបសំណាងល្អនៅពេលអណាគត។”

ចំណែកលោក Bob Bradleyវិញបានថ្លែងថា “ខ្ញុំពិតជាបានដឹងមុនហើយពេលខ្ញុំចូលមកកាន់ តំណែងនេះថាអ្វីដែលពិបាកបំផុតនោះគឺទទួលបានពិន្ទុក្នុងរយះពេលខ្លីបំផុត។ ប៉ុន្តែខ្ញុំជឿជាក់ លើខ្លួនថានឹងអាចធ្វើបាន នេះគឺជាអ្វីដែលខ្ញុំតែងតែប្រាប់កីឡាករទាំងអស់។ បាល់ទាត់ពិតជា អាក្រក់ណាស់បើចង់មានឱកាសអ្នកត្រូវតែរឹងមាំ។”

គួរបញ្ជាក់ថា Bob Bradleyគឺជាគ្រូបង្វឹកសញ្ជាតិអាមេរិកដំបូងគេបំផុតដែលដឹកនាំនៅក្នុងក្របខណ្ឌ័អង់គ្លេស Premier Leagueហើយគាត់ធ្លាប់ដឹកនាំក្រុមជម្រើសជាតិអាមេរិក ជម្រើសជាតិអេហ្ស៊ីប ក្លិបStabaek និង Le Havre ៕ ដេវីត

sse


ចែករំលែក៖