ព័ត៌មានទាន់ហេតុការណ៍៖

តាកូម៉ាបុករ៉ឺម៉កម៉ូតូបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ នៅស្រុកបាធាយ

ចែករំលែក៖

ខេត្តកំពង់ចាម៖ មនុស្សម្នាក់បានបាត់បង់ជីវិត ដោយសារ គ្រោះថ្នាក់ចរាចររវាង រថយន្ត តាកូម៉ាបើកមកបុករ៉ឺម៉កម៉ូតូ ពីក្រោយ ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ៣និង២០នាទីរសៀល ថ្ងែទី ២៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៦ ចំណុចខាងត្បូងថ្នល់កែង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាង រថយន្តនិង ម៉ូតសណ្ដោងរ៉ឺម៉ក ដោយ រថយន្ត ១ គ្រឿងម៉ាក តាកូម៉ា ពណ៍ ស្លែ ផ្លាកលេខ ភ្នំពេញ 2H 8941 អ្នកបើកបរ បានរត់គេចខ្លួនបាត់ ដែលមានទិសដៅពីជើងទៅត្បូង ដល់ចំណុចខាងលើបានបុកជាមួយ ម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះសៅសុខ ឌុល ភេទប្រុស អាយុ ៣៤ មានទីលំនៅ ភូមិចុងដូង ឃំុចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានទិសដៅ ស្របទិសគ្នា បានស្លាប់បាត់បង់ជីវិត។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយនគរបាលជំនាញចរាចរចុះត្រួតពិនិត្យវាស់វែងរួច សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារ ចំណែកអត្តសញ្ញាណជនបង្ក សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ៕ វណ្ណះ

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed


ចែករំលែក៖