ព័ត៌មានទាន់ហេតុការណ៍៖

ឆក់បានសម្រេចរត់មិនរួចត្រូវប្រជាពលរដ្ឋចាប់បានវាយឡើងទ្រមខ្លួនរួចប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ឋដៃពីនារីម្នាក់បានសម្រេច តែគេចពីកណ្ដាប់ដៃប្រជាពលរដ្ឋមិនរួចធ្វើឲ្យពួកគាត់ព្រួតវាយម្នាក់មួយដៃមួយជើងបណ្ដាលឲ្យទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងនិងផ្លូវ១៧២ ស្ថិតក្នុងភូមិទី១៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

ជនសង្ស័យមានគ្នា២នាក់ ម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះលីម សុខលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ ។ ចំណែកម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុនោះគឺ ជនសង្ស័យខាងលើបានជិះម៉ូតូ១គ្រឿងម៉ាក អាយ ខុន មិនចាំស្លាកលេខ ដោយជិះឌុបគ្នាតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូង ខណះដល់ចំណុចកើតហេតុខាងលើពួកគេក៏បានឃើញនារីម្នាក់មិនស្គាល់អត្តសញ្ញាណ(ដែលជាជនរងគ្រោះ)បានឈរនិយាយទូរសព្ឋម្នាក់ឯង ដោយឃើញស្ងាត់ជនសង្ស័យដែលឃាត់ខ្លួន ក៏បានចុះពីលើម៉ូតូដើរទៅឆក់ទូរសព្ឋពីនារីរងគ្រោះបានសម្រេច ឡើងជិះម៉ូតូទៅបាត់។ សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយពីជនសង្ស័យឆក់ទូរសព្ឋបានភ្លាមៗ នារីរងគ្រោះបានស្រែកឆោឡោលឺខ្លាំងៗថា ចោៗៗ ភ្លាមនោះប្រជាពលរដ្ឋដែលនៅក្បែរ បានរត់មកជួយស្ទាក់ចាប់បានម្នាក់ហើយវាយម្នាក់១ដៃជើងបណ្ដាលឲ្យទ្រោមខ្លួន ចំណែកជនសង្ស័យម្នាក់ទៀតដែលអង្គុយលើម៉ូតូបានជិះគេចខ្លួនបាត់ពីកន្លែងកើតហេតុភ្លាមៗ ។ដោយឡែកនារីរងគ្រោះ បានទៅដណ្ដើមទូរសព្ឋរបស់ខ្លួនវិញ ហើយចេញពីកន្លែងកើតហេតុទៅបាត់ ដោយមិនបានទៅដាក់ពាក្យបណ្ដឹងនោះទេ។

ក្រោយពេលកើតហេតុជនសង្ស័យខាងលើត្រូវបានប្រជាពលរដ្ឋប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងរាំង ហើយសមត្ថកិច្ចបន្តដឹកយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ព្រែកជ័យ

ses-5 ses-4 ses-3 ses-1


ចែករំលែក៖