ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសដាច់ម្រាមជើង

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រា បានជិះម៉ូតូបញ្ច្រាសទិសចរាចរណ៍ ជ្រុលទៅបុកម៉ូតូរ៉ឺម៉កពីមុខពេញទំហឹងបណ្ដាលឲ្យភាគីខាងម៉ូតូរងរបួសដាច់ម្រាមជើង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវសួនសម្ដេចមុខណាការ ស្ថិតក្នុសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើតាមសម្ដីបុរសរងគ្រោះ ដែលជាម្ចាស់ម៉ូតូរ៉ុម៉ក បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានបើកម៉ូតូរ៉ុម៉ក់មកពីរង្វង់មូលជួនណាត ក្នុងទិសដៅពីលិចមកកើត ខណះដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវបានយុវជនម្នាក់ស្រវឹងស្រា ជិះម៉ូតូម៉ាកសង់បុិច ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BR.0819 ជិះម្នាក់ឯងមកបញ្ច្រាស់ទិសផ្លូវ មកបុកម៉ូតូរ៉ុម៉ករបស់គាត់ចំពីមុខពេញទំហឹងបណ្ដាលឲ្យភាគីបង្កខាងម៉ូតូរងរបួសដាច់ម្រាមជើង (ស្រាល) ហើយភ្លាមៗក៏ត្រូវបានរថយន្តឃ្លីនិចឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកឯម្ចាស់ម៉ូតូរ៉ុម៉ក់មិនរងរបួសនោះទេ ។

ក្រោយមកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន បានចុះមកវាស់វែងយកម៉ូតូ និងម៉ូតូរ៉ឺម៉ក់ទាំងពីរគ្រឿងនោះទៅរក្សាទុក ដើម្បីរង់ចាំសាមីខ្លួនទាំងសងខាង ចូលមកដោះស្រាយតាមនីតិវិធី៕ ភារ៉ា ដង្កោ

img_6378 img_6385 img_6387 img_6403 img_6405


ចែករំលែក៖