ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ បាន បញ្ជាក់ជាថ្មីម្តងទៀតថា ផ្លូវរថភ្លើងពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុគឺជាស្នាព្រះហស្ត របស់អតីតព្រះបិតាជាតិខ្មែរ ព្រះបរមរតន កោដ្ឋដែលព្រះអង្គបានកសាងឡើងនៅ សម័យសង្គមរាស្ត្រនិយម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «ថ្ងៃនេះ ខ្ញុំនិងភរិយាពិតជារីករាយនិងមានកិត្តិយសដ៏ឧត្តុង្គឧត្តមបំផុត ដែលបានដង្ហែ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា និងសម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ យាងតាមរថភ្លើងពីរាជ ធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ ដើម្បីឆ្លងឆ្នាំសកល២០១៧។ ទន្ទឹមនឹង នេះដែរគឺដើម្បីព្រះអង្គបានទតទីតាំងភូមិសាស្ត្រនិងការវិវត្តថ្មីៗនៃផ្លូវរថភ្លើងរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន» ។
សម្តេចតេជោបញ្ជាក់ថា ដោយសារ សង្រ្គាមផ្លូវរថភ្លើងកម្ពុជាត្រូវបានបំផ្លាញ ខូចខាតស្ទើរទាំងស្រុងនិងទុកចោលជាច្រើនឆ្នាំ។ ក្រោយពីប្រទេសមានសន្តិភាពគឺ ផ្លូវរថភ្លើងត្រូវបានជួសជុលរៀបចំឡើងវិញ ដើម្បីបម្រើដល់ការធ្វើដំណើររបស់ប្រជាពល រដ្ឋនិងសេវាដឹកជញ្ជូនទំនិញគ្រប់យ៉ាង ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិតបានជូនពរជនរួមជាតិគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេស កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងកង កម្លាំងដែលកំពុងបំពេញភារកិច្ចរក្សាសន្តិភាពនៅប្រទេសនានាក្រោមឆត្រអង្គការសហប្រជាជាតិផង សូមបានប្រកបដោយ សេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០១៧ខាងមុខនេះ ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែបាន យាងនៅលើព្រះទីនាំងរថភ្លើងឆ្ពោះទៅកាន់ ខេត្តព្រះសីហនុ ដោយបានទៅដល់ស្ថានីយ រថភ្លើងខេត្តតាកែវនៅម៉ោងប្រមាណជិត ១០ព្រឹក នេះបើយោងតាមមន្រ្តីរាជាយ ស្ម័យយានឲ្យដឹងយ៉ាងដូច្នេះ ។
កាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ព្រះទីនាំងរថភ្លើង របស់ព្រះមហាក្សត្រ និងសម្តេចម៉ែបាន ចាប់ផ្តើមចាកចេញពីស្ថានីយរថភ្លើងនៅ ភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។ ព្រះ ទីនាំងរថភ្លើងរបស់ព្រះអង្គទាំងទ្វេនឹង ឈប់ចតនៅស្ថានីយចំនួន៣កន្លែងគឺ ទី១-ស្ថានីយរថភ្លើងនៅខេត្តតាកែវ, ទី២-ស្ថានីយរថភ្លើងនៅខេត្តកំពត និងទី៣- ស្ថានីយរថភ្លើងខេត្តព្រះសីហនុ ។
ការយាងតាមរថភ្លើងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និង សម្តេចម៉ែ នរោត្តម មុនិនាថ សីហនុ ជា លើកដំបូងរបស់ព្រះអង្គទាំងទ្វេដែលអម ព្រះរាជដំណើរដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ព្រមទាំងមន្រ្តីជាន់ខ្ពស់របស់កម្ពុជាមួយចំនួន ទៀត ។
កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរាប់ពាន់ នាក់ត្រូវបានដាក់ពង្រាយដើម្បីការពារព្រះរាជដំណើររបស់ព្រះមហាក្សត្រដែលអម ដំណើរដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីស្ថានីយរថភ្លើងរាជធានីភ្នំពេញ, ស្ថានីយរថភ្លើងខេត្តតាកែវ, ស្ថានីយរថភ្លើង ខេត្តកំពត រហូតដល់ខេត្តព្រះសីហនុ។
ក្នុងព្រះរាជឱង្ការទៅកាន់មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តតាកែវយ៉ាងច្រើនកុះករដែលអញ្ជើញទទួលព្រះរាជដំណើរនៅស្ថានីយរាជាយស្ម័យយាននៅក្នុងខេត្ត តាកែវនោះព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានមានព្រះ រាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យរីករាយខ្លាំងណាស់ដែលបានជួបដោយ ផ្ទាល់ជាមួយមន្រ្តីរាជការនិងប្រជាពលរដ្ឋ។
ព្រះមហាក្សត្រក៏បានមានព្រះរាជ បន្ទូលអរព្រះគុណ និងអរគុណដល់ព្រះ សង្ឃមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តទាំងបី ដែលបាននិមន្ត និងអញ្ជើញមកទទួលព្រះរាជដំណើររបស់ព្រះអង្គ ។
អង្គព្រះមហាក្សត្រក៏បានប្រគេន និង ជូនពរដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង សមត្ថកិច្ច និងប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់បានជួបតែសេចក្តីសុខ សេចក្តី ចម្រើន ។
បន្ទាប់ពីបានសម្តែងគារវកិច្ច និងព្រះ រាជបន្ទូលសំណេះសំណាលជាមួយមន្រ្តី រាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពល រដ្ឋហើយនោះ ព្រះមហាក្សត្រខ្មែរ និងមាន ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ជាច្រើនរូបនោះបានយាងចេញពីស្ថានីយ រាជាយស្ម័យយានខេត្តតាកែវនៅវេលា ម៉ោង១០និង៥៥នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ។
បន្ទាប់ពីចាកចេញពីស្ថានីយក្នុងខេត្តតាកែវហើយនោះព្រះទីនាំងរាជាយស្ម័យយានរបស់ព្រះមហាក្សត្រខ្មែរនឹងទៅឈប់នៅស្ថានីយខេត្តកំពតដែលនៅទីនោះក៏ មានមន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តកំពត យ៉ាងច្រើនកុះករផងដែរកំពុងរង់ចាំព្រះរាជដំណើររបស់ព្រះអង្គ និងសម្តេចម៉ែ ។
ក្នុងព្រះរាជឱង្ការពេលយាងទៅដល់ នៅស្ថានីយរាជាយស្ម័យយាននៅក្នុងខេត្ត កំពតនោះព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានមានព្រះ រាជបន្ទូលថា ព្រះអង្គមានព្រះរាជហឫទ័យរីករាយខ្លាំងណាស់ដែលបានជួបផ្ទាល់ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋ ។
ព្រះករុណាក៏បានថ្លែងអំណរព្រះគុណ និងអរគុណដល់ព្រះសង្ឃ មន្រ្តីរាជការ កង កម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំង អស់ក្នុងខេត្តទាំងបីដែលបាននិមន្ត និង អញ្ជើញមកទទួលព្រះរាជដំណើររបស់ ព្រះអង្គ ។
អង្គព្រះមហាក្សត្រក៏បានប្រគេននិងជូន ពរដល់ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធនិងប្រជាពលរដ្ឋរបស់ព្រះអង្គទាំងអស់បានជួបតែសេចក្តីសុខ សេចក្តី ចម្រើន ។
បន្ទាប់ពីបានសម្តែងគារវកិច្ច និងព្រះ រាជបន្ទូលសំណេះសំណាលជាមួយមន្រ្តី រាជការ កងកម្លាំងសមត្ថកិច្ច និងប្រជាពល រដ្ឋហើយនោះព្រះមហាក្សត្រ និងសម្តេច ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ដែលអមព្រះរាជដំណើរដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិ បាលជាច្រើនរូបនោះបានយាងនិងអញ្ជើញចេញពីស្ថានីយរាជាយស្ម័យយានខេត្ត កំពតនៅសៀលថ្ងៃដដែលដើម្បីបន្តព្រះ រាជដំណើរឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
រហូតដល់ម៉ោង៥ល្ងាច ព្រះទីនាំងព្រះ មហាក្សត្របានយាងដល់ស្ថានីយខេត្តព្រះ សីហនុដោយសុវត្ថិភាព ៕ ហេង សូរិយា