ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិកូរ៉េម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនដូ មេនសុនរ៉ាប់បីសង្ស័យមានជំងឺប្រចាំកាយ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិកូរ៉េម្នាក់ដេកស្លាប់ក្នុងបន្ទប់ខុនខុនដូ មេនសុនរ៉ាប់បី ចោលប្រពន្ធ និងកូនប្រុស ស្រី២នាក់ដោយសារមានជំងឺប្រចាំកាយ។

ករណីនេះកើតឡើង នៅវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងខុនដូឈ្មោះ មេន សុនរ៉ាប់បី ក្នុងបន្ទប់លេខ៦០៤ជាន់ទី៦ស្ថិតក្នុងភូមិទ្រុងមាន់សង្កាត់អូបែកក្អមខណ្ឌសែនសុខ ។

បុរសជនបរទេសដែលដេកស្លាប់នោះមាន ឈ្មោះYOUN MiN CHUL ជាជនជាតិកូរ៉េខាងត្បូង ភេទប្រុស អាយុ៥០ឆ្នាំកាន់លិខិតឆ្លងដែនលេខM46574776 មុខរបនាយកក្រុមហ៊ុនម៉ាស៊ីនចម្រោះទឹកស្អាត ហ្គនសាន់ ដែលមានប្រពន្ធ និងកូនប្រុស ស្រី២នាក់ស្នាក់នៅជាមួយ។

ប្រភពពីនារីម្នាក់ ឈ្មោះ គង់ សុគន្ធី ភេទស្រីអាយុ៣០ឆ្នាំ ដែលជាអ្នកធ្វើចុងភៅ រស់នៅជាមួយបានអោយដឹងថា កាលពីម្សិលមិញថ្ងៃទី២៩ជនរងគ្រោះមានសភាពមិនស្រួលខ្លួន ដោយមានអាការៈរាកខ្លាំង ហើយប្រពន្ធរបស់គាត់បានអោយទៅពេទ្យដែរ តែគាត់មិនព្រមទៅ លុះដល់ព្រឹកកើតហេតុស្រាប់តែឃើញគាត់ដេកស្លាបយ៉ាងនេះទៅបើតាមសម្តីបុរសម្នាក់ជាអ្នកបើកឡានអោយជនរងគ្រោះដែលស្លាប់នោះបានអោយដឹងថាគាត់ធ្លាប់ដឹងតាមរយៈប្រពន្ធជនរងគ្រោះថាថៅកែរបស់គាត់មានជំងឺប្រចាំកាយគឺជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែមយូណាស់មកហើយៗគាត់ទៅព្យាបាលនៅមន្ទីរពេទ្យប្រទេសកូរ៉េ ទើបតែមកវិញដោយទិញខុនដូខាងលើស្នាក់នៅបាន៦ខែតែប៉ុណ្ណោះ។

ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុ កាលពីយប់មិញគឺជនរងគ្រោះ(សព)អាការៈមិនស្រួលខ្លួន ប៉ុន្តែដោយសារតែគាត់មិនព្រមទៅពេទ្យលុះដល់ព្រឹកឡើងម៉ោងកើតហេតុខាងលើជនរងគ្រោះស្ថានភាពជំងឺធ្ងន់ធ្ងរទើបប្រពន្ធនិងអ្នកបើកបរបានទាក់ទងហៅរថយន្តសាម៊ុយដើម្បីដឹកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យដែប៉ន្តែនៅពេលឡានពេទ្យមកដល់បានប្រាប់ថាគាត់ស្លាប់បាត់ទៅហើយៗក៍រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ។

ក្រោយពីសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច័យចុះទៅពិនិត្យសាកសព រួចបានសនិ្ថដ្ឋានថា សពពិតជាស្លាប់ដោយសារមានជំងឺប្រចាំកាយពិតប្រាកដមែនគឺជំងឺទឹកនោមផ្អែម និងជំងឺលើសឈាមដោយពុំមានជាប់ពាក់ព័ន្ធករណីឃាត្តកម្មអ្វីទេ ហើយសមត្ថកិច្ចបានប្រគល់សពអោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា

8 1 2 4 5 6 7


ចែករំលែក៖