ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ម្នាក់ របួសធ្ងន់២នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅស្រុកកណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាលៈ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ ២នាក់ទៀតរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូនៅលើផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង១៨ និង៣២០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣១-៣២ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ម៉ូតូ២គ្រឿងនោះម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-6304 បើកបរដោយឈ្មោះ អ៊ុង ចន្ធារិទ្ធិ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិឫស្សីក្រោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CI-3051 បើកបរដោយបុរសម្នាក់ និងមានអ្នករួមដំណើរជាមួយម្នាក់មិនស្គាល់អត្តសញ្ញាណ រងរបួសធ្ងន់ទាំង២នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសាក្សីបានឃើញម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FX-6304 បើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីភ្នំពេញឆ្ពោះទៅខេត្តតាកែវដោយល្បឿនលឿន ខណៈបើកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CI-3051 ជិះច្រាស់ទិសគ្នា បណ្តាលឲ្យម៉ូតូទាំង២គ្រឿងដួលបោកទៅលើផ្លូវជាតិ ធ្វើឲ្យភាគីម្ខាងសម្លាប់បាត់បង់ជីវិត ម្ខាងទៀតរងរបួសធ្ងន់២នាក់ ។

បច្ចុប្បន្នម៉ូតូទាំង២គ្រឿត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកកណ្តាលស្ទឹងធ្វើការដកហូតបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ

abc-1 abc-2 abc-3 abc-4


ចែករំលែក៖