ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនយុវជន៤នាក់ពាក់ព័ន្ធករណីចែកចាយនិងប្រើប្រាស់ថ្នាំញៀននៅច្បារអំពៅ

ចែករំលែក៖

ភ្នំពេញ: យុវជន៤នាក់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន នៅគោលដៅ២ផ្សេងគ្នា ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ថ្នាំញៀន ដកហូតបានថ្នាំញៀនសរុប៨កញ្ចប់ ម៉ូតូ២គ្រឿង និងឧបករណ៍សម្រាប់ជក់មួយចំនួនទៀត ។

ករណីចាប់ខ្លួនជនសង្ស័យទាំង៤នាក់នេះ ធ្វើឡើងនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ នៅគោល ដៅ២ផ្សេងគ្នា ក្នុងនោះជន សង្ស័យ២នាក់រួមជាមួយវត្ថុតាងថ្នាំចំនួន៥កញ្ចប់និងម៉ូតូម៉ាកMS-X ពណ៍ក្រហមគ្មានលេខ ១គ្រឿងត្រូវបានចាប់ខ្លួននៅចំនុចផ្ទះគ្មានលេខ ភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ អ៊ុំ តាំងលី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលតាចាន់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងម្នាក់ទៀតឈ្មោះ ណាត វិសាល ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

ដោយឡែកជនសង្ស័យ២នាក់ទៀតត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅចាប់ខ្លួននៅចំនុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ដកហូតបានថ្នាំញៀន៣កញ្ចប់ , ម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1R-6814 , ដាវសាំម៉ូរ៉ៃ២ដើម និងសម្ភារៈសម្រាប់ជក់មួយចំនួនទៀត ។

ជនសង្ស័យមានឈ្មោះ ទេព ពិសិដ្ឋ ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅផ្ទះគ្មានលេខ ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងម្នាក់ទៀត ឈ្មោះ ឡេង សុផល ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ក្រដាសអនាម័យ ស្នាក់នៅ ផ្ទះលេខ៩២ ផ្លូវ បេតុង ភូមិសន្សំកុសល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការ ៕សណ្តោស

1 aw d eq ff


ចែករំលែក៖