ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់សរសេរបណ្តាំទុកឲ្យកូនខំរៀន ខំរក និងកុំលួច មុនពេលចងកសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានសរសេរបណ្តាំទុកឲ្យកូនគួរឲ្យអាណិតជាទីបំផុត មុនពេលសម្រេចចិត្តចងកសម្លាប់ខ្លួន ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ់ ខេត្តពោធិ៍សាត់ ។

បុរសរងគ្រោះបានធ្វើអត្តឃាតដោយចងកនៅនឹងផ្ទះរបស់ខ្លួនតែម្តង និងបានសរសេរបណ្តាំទុកថា៖ «កូនខំរៀន ខំរក (កុំលួច) ភ្នែកប៉ាពិបាកមើលរកស៊ីមិនកើត ចិញ្ចឹមកូនមិនបានទៀតទេ កូនមានសំណាងល្អ សូមកូនចេះជួយគ្នា» ៕ ប៉ឹម ពិន

1 2 4 gt


ចែករំលែក៖