ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបនិងឃាត់ខ្លួនមនុស្សប្រុសស្រី៩នាក់សង្ស័យប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌសែនសុខ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចជាច្រើននាក់ចុះបង្ក្រាបអ្នកប្រាស់គ្រឿងញៀន ដោយឃាត់ខ្លួនបានជនសង្ស័យ ៩នាក់ ក្នុងនោះស្រី២នាក់កាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា នៅក្នុងប្រតិបត្តិការនេះ ដោយសារតែមានបទបញ្ជាពីនាយឧត្តមសេនី ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាអោយកម្លាំងសមត្ថកិច្ចទាំង ១២ខណ្ឌ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀនអោយខានតែបាន ដើម្បីទប់ស្កាត់នូវបទល្មើសទាំងនេះ។ ក្រោយពីបានទទួលបានបញ្ជានេះ លោកវរៈសេនីយ៍ឯក ម៉ក់ ហុងអធិការខណ្ឌ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន ដែលកម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រី៩នាក់ និងបានដកហូតមួយចំនួនរួមមានៈ ទី១-ម្សៅក្រាមពណ៌សថ្លា ចំនួន ២កញ្ចប់, នឹងឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ៣គ្រឿង ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ៩នាក់ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង ៩នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕ តុង សីហា

se-1 se-2 se-3 se-4


ចែករំលែក៖