ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ២ភូមិក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា ត្អូញត្អែរផ្លូវពិបាកធ្វើដំណើរ និងគ្នានប្រឡាយទឹកធ្វើស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ២ភូមិ គឺភូមិទួលស្ដី និងភូមិកោះឫស្សី ក្នុងឃុំទួលស្ដី ស្រុកចន្ទ្រា មានការត្អូញត្អែរយ៉ាងខ្លាំង ចំពោះផ្លូវពិបាកធ្វើដំណើរដល់កូនចៅរបស់ពួកគាត់ទៅសាលារៀន ខណៈផ្លូវមានសភាពរអឹលទម្រាំទៅដល់ គឺជិតមួយម៉ោង។

យោងតាមស្ត្រីម្នាក់ដែលមានទីលំនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្ទ្រា បានឲ្យដឹងថា ពីផ្លូវក្រួសកៅស៊ូរហូតមកដល់ប៉ុស្តិ៍វរៈព្រំដែនទួលស្ដី ប្រមាណ៨គីឡូម៉ែត្រ ឆ្លងកាត់ភូមិទួលស្ដី និងភូមិកោះឫស្សី គឺពិបាកធ្វើដំណើរខ្លាំងណាស់ ដោយផ្លូវមានសភាពរអឹលម្នាក់ៗ ឈរគ្រវីក្បាល និងសិស្សានុសិស្សពេលទៅសាលាបឋមសិក្សាទួលស្ដីម្ដងៗ ស្ទើរតែមិនកើតហើយគាត់បានរៀបចំបាយម្ហូបអោយចៅទុកពេលថ្ងៃត្រង់ ព្រោះផ្លូវទៅសាលាប្រមាណ៦គីឡូក្រាមឆ្ងាយគួរសម លុះពេលល្ងាច ទើបគាត់ និងអ្នកភូមិទៅទទួលយកពីសាលារៀនវិញ។

ប្រភពបន្តថា ហើយនៅភូមិកោះឫស្សីនេះ គឺមានវត្តមួយដែលមានតែព្រះគ្រូចៅអធិការគង់តែមួយអង្គគត់ និងតាអាចារ្យ៣ទៅ៤នាក់ប៉ុណ្ណោះ ព្រោះផ្លូវពិបាកធ្វើដំណើរ ណាមួយថ្ងៃសីលមិនសូវមានពុទ្ធបរិស័ទចំណុះជើងវត្តមកប្រគេចចង្ហាន់នោះឡើយ។

មិនថា តែអ្នកភូមិនោះទេ សូម្បីតែលោកមេភូមិកោះឫស្សី ក៏ត្អូញត្អែរដល់អ្នកសារព័ត៌មានជួយចុះផ្សាយ និងសូមអោយអាជ្ញារធរស្រុក ខេត្តមេត្តាអន្តរាគមន៍ដល់ពួកគាត់ផងអំពីផ្លូវពិបាកធ្វើដំណើរឆ្លងកាត់ប្រមាណ៨គីឡូម៉ែត្រដោយសុំផ្លូវចាក់ខ្សាច់ភ្នំ ព្រមទាំងសូមប្រឡាយទឹកមួយខ្សែងាយស្រួលក្នុងការដាំដំណាំ និងធ្វើស្រែចំការដើម្បីជីវភាពគ្រួសាររបស់ពួកគាត់ផងដែរ ៕ យឹម សុថាន

as-1 as-2 as-3 as-4 as-5


ចែករំលែក៖