ព័ត៌មានទាន់ហេតុការណ៍៖

ភាគីថៃបានប្រគល់ប្រជាពលរដ្ឋខ្មែរ១០នាក់ដែលចូលកាប់ឈើនិងជួញដូរគ្រឿងញៀនមកកម្ពុជាវិញ

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ អាជ្ញាធរភាគីថៃបានប្រគល់ប្រជាពលរដ្ឋខ្មែរ មកឲ្យភាគី កម្ពុជាតាមច្រកព្រំដែនជប់គគីរ-សាយតាគូ ចំនូន១០នាក់(ស្រី៧នាក់)ដែលជាប់ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន៩នាក់និងករណីកាប់ឈើគ្រញូងក្នុងដីថៃម្នាក់ ។

ការដោះលែងពលរដ្ឋខ្មែរទាំង១០នាក់ ហើយប្រគល់ជូនភាគីកម្ពុជានៅល្ងាចថ្ងៃទី ១ខែមករា ឆ្នាំ២០១៧បន្ទាប់ពីពួកគេបានអនុវត្តទោសនៅក្នុងពន្ធនាគាររួចរាល់ហើយនោះ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យឲ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន១០នាក់ដោយក្នុងនោះជាប់ចោទពីបទល្មើសគ្រឿងញៀន៩នាក់ ទី១-ឈ្មោះ សុផា វិជ្ជា ភេទស្រី អាយុ៣៤ឆ្នាំដកហូតគ្រឿងញៀន(wy)ចំនួន៣៩៨គ្រាប់ចាប់ខ្លួន កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៤, ទី២-ឈ្មោះ ព្រាហ្ម ឌី ភេទប្រុស អាយុ៤០ ឆ្នាំដកហូតគ្រឿងញៀន (wy) ចំនួន ១,០០០គ្រាប់ ចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៣, ទី៣ ឈ្មោះ អ៊ុន ឆេន ភេទប្រុស អាយុ៤៤ឆ្នាំ ដកហូត គ្រឿងញៀន(wy)ចំនួន៩.០០០គ្រាប់ ចាប់ ខ្លួនកាលពីថ្ងៃទី៥ ខែកញ្ញាឆ្នាំ ២០០៥, ទី៤-ឈ្មោះ បឹក អែក ភេទស្រី អាយុ៥៤ឆ្នាំ ដកហូតគ្រឿងញៀន(wy)ចំនួន ២.០០០ គ្រាប់ ចាប់ខ្លួនកាល ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០០៥, ទី៥-ឈ្មោះរក្សា យឿន ភេទ ស្រី អាយុ៣០ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន១.១០០គ្រាប់ ចាប់ខ្លួន កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៤, ទី៦-ឈ្មោះ លី ណារ៉េត ភេទស្រី អាយុ ៣១ឆ្នាំ ដកហូតគ្រឿងញៀន(wy) ចំនួន ១.៤១៣គ្រាប់ចាប់ខ្លួនកាលពី ថ្ងៃទី១៨ ខែមិនា ឆ្នាំ២០០៥, ទី៧-ឈ្មោះ ឡុង ខន ភេទស្រី អាយុ៣២ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន១.១០០គ្រាប់ ចាប់ខ្លួនកាល ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០០៥, ទី៨- ឈ្មោះ ក្រូច រស្មី ភេទស្រី អាយុ២៩ ឆ្នាំ ដកហូតគ្រឿងញៀន (wy)ចំនួន៤១៩ គ្រាប់ចាប់ខ្លួនកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៣,ទី៩-ឈ្មោះ សែម ណាវ ភេទ ស្រី អាយុ៤៦ឆ្នាំ ដកហូតគ្រឿងញៀន(wy)ចំនួន១.២០០គ្រាប់ចាប់ខ្លួនកាលពីថ្ងៃ ទី១០ ខែឧសភា ឆ្នាំ២០០៥ ។

លោកស្នងការនគរបាលខេត្តបាន បញ្ជាក់ថា ពលរដ្ឋខ្មែរម្នាក់ទៀតឈ្មោះ លី លឿង ភេទប្រុស អាយុ៣៤ឆ្នាំ ជាប់ចោទ ពីបទលួចកាប់ឈើគ្រញូងចាប់ខ្លួនកាល ពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤។ ក្រោយពីបានទទួលពលរដ្ឋទាំង១០នាក់ខាងលើ កម្លាំងនគរបាលកម្ពុជាបានធ្វើការអប់រំរួច ឲ្យវិលត្រឡប់ទៅស្រុកកំណើតវិញរៀងៗ ខ្លួន ៕ ប៉ែន នួន

test


ចែករំលែក៖