ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តឧត្តរមានជ័យយកការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនិងកែលំអការផ្តល់សេវាជារឿងសំខាន់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យបានជ្រើសយកការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ និងការកែលំអការបម្រើសេវាជូនប្រជាពល រដ្ឋជាកត្តាសំខាន់ និងអាទិភាពសម្រាប់ផែនការការងាររយៈពេល៥ឆ្នាំរបស់ខ្លួន ។

ការដាក់ចេញផែនការថ្មីនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណបក្សប្រជាជនកម្ពុជា ខេត្តឧត្តរមានជ័យក្នុងរយៈពេល៥ឆ្នាំកន្លង ទៅនិងលើកទិសដៅការងារសម្រាប់៥ឆ្នាំ ខាងមុខ។ កិច្ចប្រជុំត្រូវបានធ្វើនៅសប្តាហ៍កន្លងទៅនេះ ក្រោមអធិបតីភាព លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជន កម្ពុជា ។

លោក គន់ គីម បានគូសបញ្ជាក់នៅក្នុង ឱកាសនោះថា អង្គសន្និបាតបានបូកសរុប របាយការណ៍លទ្ធផលក្នុងរយៈ៥ឆ្នាំកន្លង មក និងបានដាក់ចេញទិសដៅអភិវឌ្ឍ ៥ឆ្នាំបន្ត ដោយផ្តោតសំខាន់លើការដោះ ស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋ បន្តកែលម្អការបម្រើសេវាសាធារណៈ ការ អនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព បន្តកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឃុំនិងអភិវឌ្ឍលើវិស័យផ្សេងជាច្រើនទៀត ។

នៅក្នុងឱកាសនោះ លោក គន់ គីម ក៏បានឧបត្ថម្ភថវិកាជូនគណបក្សឃុំទាំង ២៤ឃុំ ក្នុងស្រុកអន្លង់វែងសម្រាប់ដំណើរការសន្និបាតបក្សក្នុងមួយឃុំ៣លានរៀល សរុប៧២លានរៀល ៕ ប៉ែន នួន

5432-2

5432-1
5432-3


ចែករំលែក៖